• ព័ត៌មានថ្មី

    Friday, October 31, 2014

    Xiaomi ចិន​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ទី​៣ បន្ទាប់​ពី Apple នឹង​ Samsung

    ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន Xiaomi ​ដែល​ទើប​នឹង​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​ឆ្នាំ ២០១០សោះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ទី៣ បន្ទាប់​ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​អាមេរិក Apple។



    បើ​គិត​មក​ទល់​ពេល​នេះ Xiaomi  ​ទើប​តែ​មាន​អាយុ ៤ឆ្នាំ​ប៉ុណ្ណោះ​ តែ​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផលិត Smartphone លំដាប់​ទី ៣ បន្ទាប់​ពី​ Apple ប្រចាំ​ឆ្នាំ ២០១៤​ នេះ។ ក្នុង​ចំណោម​ Smartphone របស់ Xiaomi នៅ​លើ​ទីផ្សារ​ពិភព​លោក​ចំនួន ៣២០ លាន​គ្រឿង (គិត​ពី​ខែ កក្កដា​ដល់​ខែ​កញ្ញា ២០១៤) បាន​ធ្វើឲ្យ​​ក្រុមហ៊ុន​មួយនេះមាន​ចំណែក​ទី​ផ្សារ​​ចំនួន​ ៦ភាគ​រយ​​ ខណៈ​ដែល Samsung នៅ​តែ​ឈរ​លេខ​មួយ​​ក្ដោបក្ដាប់​បាន​ ២៥ ភាគ​រយ​ (ថយ​ចុះ​ពី ៣៥ភាគរយ) និង Apple ថយ​ចុះ​សល់​ត្រឹម​តែ ១២​ភាគរយ។ នេះ​បើ​តាម​​ការ​បញ្ជាក់​ពី​​ក្រុមហ៊ុន​​វិភាគ​និង​សិក្សា​ផ្នែក​​ទីផ្សារ IDC។

    Xiaomi-mi4

    បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​ Reuters វិញ​បាន​ឲ្យ​ដឹង​ថា​ Smartphone របស់​ Xiaomi ​គ្រប់​ម៉ូដែល​លក់​ដាច់​បំផុត​​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​និង​នៅ​ក្នុង ​ទីផ្សារ​​ប្រទេស​ឥណ្ឌា​ជា​​ជង្រុក​ទ្រព្យ​​ដែល​ Xiaomi តែង​តែ​ដាក់​លក់​ Smartphone របស់​ខ្លួន​លើ​ ​Online តាម​រយៈ​ Site ពាណិជ្ជកម្ម​អេឡិចត្រូនិក​ Flipkart ។

    កាល​ពី​ខែ​មុន​នាយក​រង​ក្រុមហ៊ុន​ Xiaomi លោក Hugo Barra បាន​ប្រាប់​ Reuters ថា​ក្រុមហ៊ុន​របស់​លោក​​បាន​ប្ដេជ្ញា​ថា​នឹង​លក់​ Smartphone របស់​ខ្លួន​នៅ​ឥណ្ឌា​​​ក្នុង​ខែ​តុលា​នេះ​ឲ្យ​បាន ១០ម៉ឺន​គ្រឿង​ក្នុង​មួយ​សប្ដាហ៍​ជា​ពេល​ដែល​ប្រជាជន​ឥណ្ឌា​​ប្រារព្ធ​ពិធី​បុណ្យ Diwali ៕​​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Xiaomi ចិន​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ទី​៣ បន្ទាប់​ពី Apple នឹង​ Samsung Rating: 5 Reviewed By: Unknown
    Scroll to Top