• ព័ត៌មានថ្មី

    Sunday, November 2, 2014

    Barca ​ចាញ់​ Celta ​ជា​ប្រវត្តិសាស្ត្រ​៤០​ឆ្នាំ ខណៈ​ Real បន្ដ​ឈ្នះ

    ការ​ប្រកួត​ក្របខ័ណ្ឌ​ La Liga ​របស់​អេស្ប៉ាញ​យប់​មិញ​នេះ​ មាន​រឿង​ប្លែក​មួយ​បាន​កើត​ឡើង​ ពោល​គឺ Celta ​អាច​បំបែក​កំណត់​ត្រា​មិន​ដែល​ឈ្នះ​ Barcelona ​៤០​ឆ្នាំ​និង​ Real Madrid ​ស៊ី​ Granada ​ផុយ​ៗ។
    ពិត​​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មែន​ដែល​ក្រុម​ខ្លាំង​ដូចជា Barcelona ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម Celta ​ដែល​ជា​ក្រុម​មិន​ដែល​ឈ្នះ​ខ្លួន​សោះ​​ក្នុង​ទឹក​ដី Nou Camp  ​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ។ ការ​ប្រកួត​យប់​មិញ​នេះ​អាច​ថា​សំណាង​ក៏​ថា​បាន​ចំពោះ​ក្រុម Celta Vigo ​ព្រោះ​ Barca ​យប់​មិញ​នេះ​ពេញ​ជើង​ល្អ​ណាស់​ទាំង​ Neymar , Messi ​និង Suarez ​គឺ​បាន​ចូល​លេង​ទាំង​អស់​គ្នា​ហើយ​មាន​ឱកាស​ច្រើន​ណាស់​ដែរ​តែ​ធ្វើ​មិន​ បាន​សម្រេច​ ប៉ុន្តែ​បែរ​ជា​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ទៅ​វិញ​នៅ​នាទី​ទី​៥៥​ ដោយ​ខ្សែ​ប្រយុទ្ធ Larrivey ជា​អ្នក​ធ្វើ​បាន​ឱ្យ​ Celta ​ឈ្នះ Barca  ១-០។

    FireShot Screen Capture #042 - 'Barcelona vs_ Celta de Vigo - 1 November 2014 - Soccerway' - int_soccerway_com_matches_2014_11_01_spain_primera-division_futbol-club-barcelona_real-club-celta-de-vigo_1821529__ICID=P

    1377278_10152975202519305_4185821267997667579_n

    10407347_10152975202014305_1985322796056401624_n



    ចំណែក​ខាង​ក្រុម​ Real madrid ​វិញ​ទៅ​ស៊ី​ម្ចាស់​ផ្ទះ Granada ​ផុយ​ៗ​តែ​ម្ដង​ ពោល​គឺ Cristiano Ronaldo ​រក​បាន​មួយ​គ្រាប់​តាំង​ពី​នាទី​ទី​២​និង​ James Rodriguez ​​រក​បាន​២​គ្រាប់​នៅ​នាទី​ទី​៣១​និង​៨៧​ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​ Benzema ធ្វើ​បាន​នៅ​នាទី​ទី​៥៤​ដោយ​ទទួល​បាល់​ពី Cr7។

    6268_10150711421349953_3335595875802489552_n

    10629689_10150711420879953_5486369647877033810_n

    10712932_10150711421209953_536486156409620842_n

    sadasfasf
    ចំណែក​គូ​ផ្សេង​ទៀត​គឺ Deportivo ​ចាញ់​ Getafe ​២-១, Atletico Madrid ​ឈ្នះ​ Cordoba ​៤-២ និង​ Real Sociedad ​ចាញ់​ Malaga ​១-០៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ​ចាញ់​ Celta ​ជា​ប្រវត្តិសាស្ត្រ​៤០​ឆ្នាំ ខណៈ​ Real បន្ដ​ឈ្នះ Rating: 5 Reviewed By: Unknown
    Scroll to Top