• ព័ត៌មានថ្មី

    Monday, November 3, 2014

    ដឹង​អត់ សំបុត្រ​ចូល​មើល​បាល់​​​អង់គ្លេស​ ​ក្រុម​ណា​ថ្លៃ​ជាង​គេ?

    នៅ​អង់គ្លេស​មាន​ក្រុម​បាល់​ទាត់​ល្បី​ៗ​ជា​ច្រើន ​និង​អាច​ចាត់​ទុក​​​ថា​ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​គាំទ្រ​បាល់ទាត់​ច្រើន​ បំផុត។ ទន្ទឹម​នឹង​ការ​ពេញ​និយម​ខ្លាំង​នេះ​ តើ​ប្រិយមិត្ត​ដឹង​ឬ​អត់​ថា​​​សំបុត្រ​ចូល​ទស្សនា​​ការ​ប្រកួត នៃ​ក្រុម​ធំៗ​ក្នុង​ប្រទេស​នេះ ​មាន​តម្លៃ​ប៉ុន្មាន​ដែរ? ខាង​ក្រោម​នេះ​ជា​តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​របស់​ក្លិប​​កំពូល​ ចំនួន​ ១០​នៅ​ប្រទេស​អង់គ្លេស​ដែល​​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ Barclays Premier League ៖

    ១. ក្លិប Arsenal (១៧៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)



    Arsenal ​ជា​ក្លិប​ដែល​លក់​សំបុត្រ​ថ្លៃ​ជាង​គេ​នៅ​អង់គ្លេស។ ត្បិត​តែ​ក្លិប​មួយ​នេះ​មិន​សូវ​ជា​ជោគជ័យ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ ​ ប៉ុន្តែ​ការ​ប្រកួត​ម្ដង​ៗ​តែង​តែ​មាន​អ្នកគាំទ្រ​ចូល​មើល​ពេញ​ៗ​កីឡដ្ឋាន​ ដដែល។ ទន្ទឹម​នឹង​ការ​លក់​សំបុត្រ​ថ្លៃ​នេះ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ធ្វើ​ការ​តវ៉ា​ផង​ដែរ​ ពីព្រោះ​សូម្បី​តែ​ក្មេង​ៗ​ក៏​គេ​គិត​ថ្លៃ​សំបុត្រ។

    ២. ក្លិប Chelsea ​(១៥៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    2

    ២​រដូវ​កាល​បន្ទាប់​ពី​លោក Jose Mourinho ​មក​ដឹក​នាំ​ Chelsea ​វិញ​ តម្លៃ​សំបុត្រ​ចូល​ទស្សនា​ហាក់​មាន​តម្លៃ​កើន​ឡើង​ជា​លំដាប់ ហើយ​ខាង​ក្រុម​មួយ​នេះ​ក៏​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ខ្លួន​ផង​ដែរ​ថា​ មូលហេតុ​នេះ​ការ​លក់​សំបុត្រ​ថ្លៃ​នេះ​គឺ​ដោយសារ​ក្រុម​ទាំង​មូល​ត្រូវ​ការ​ ប្រាក់​ដើម្បី​ចាយ​វាយ​ទិញ​កីឡាករ​បន្ថែម​និង​សន្យា​លើក​ពាន​ឱ្យ​បាន​នៅ​ រដូវ​កាល​នេះ។

    ៣. ក្លិប Tottenham Hotspur (១៤៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    3

    Spurs ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បន្ទាប់​ពី​អាច​បណ្ដុះ​​ កីឡាករ​ល្អ​ៗ​បាន​ ដូចជា Luka Modric ​និង​ Gareth Bale ​ហើយ​អាច​លក់​ចេញ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភព​លោក។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​រំពឹង​ថា​ក្រុម​មួយ​នេះ​នឹង​អាច​អភិវឌ្ឍន៍​ខ្លួន​ ឱ្យ​ទៅ​ជា​ក្លិប​ខ្លាំង​មួយ​បាន​នៅ​ពេល​ខាង​មុខ។

    . ក្លិប West Ham United (១៣៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    4

    West Ham ​ធ្លាប់​ជា​ក្លិប​ជោគជ័យ​មួយ​នៅ​ Premier League ។ ទោះ​ជា​រាល់​ការ​ប្រកួត​ ក្រុម​មួយ​នេះ​លក់​សំបុត្រ​រាង​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​ប្រកួត​ណា​ក៏​មាន​អ្នក​គាំទ្រ​ចូល​មើល​ពេញ​ៗ​ដែរ។

    ៥. ក្លិប Queens Park Rangers (១២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    Queens-Park-Rangers3

    QPR ​ជា​ក្លិប​មួយ​ដែល​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ការ​លក់​សំបុត្រ​ចូល​មើល​ការ​ប្រកួត​វិញ​ គឺ​ក្លិប​មួយ​នេះ​លក់​ថ្លៃ​មិន​ចាញ់​ក្លិប​ធំ​ៗ​ប៉ុន្មាន​ទេ។ ត្បិត​តែ​មិន​សូវ​មាន​កីឡាករ​ខ្លាំង​ៗ​ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​ក្លិប​មួយ​ នេះ​នៅ​តែ​មាន​សង្ឃឹម​ថា​នឹង​អាច​មាន​ឱកាស​ទៅ​លេង​ Champions League ​បាន​នៅ​រដូវ​កាល​ក្រោយ។

    ៦. ក្លិប Liverpool (១០៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    USA_Liverpool1

    Liverpool ​ជា​ក្លិប​មួយ​ជោគជ័យ​ខ្លាំង​ណាស់​កាល​ពី​មុន។ ហើយ​រដូវ​កាល​នេះ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​អាច​មាន​សមត្ថភាព​ទៅ​លេង​នៅ​ Champions League ​បាន​ទៀត​គឺ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ទិញ​សំបុត្រ​ចូល​មើល​ មិន​ស្ដាយ​លុយ​ទេ។

    ៧. ក្លិប Manchester City (៩៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    USA_Manchester-City1

    ការ​ដែល​អាច​លើក​ពាន​ Barclays Premier League ​រដូវ​កាល​មុន ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ក្លិប​មួយ​នេះ​លក់​សំបុត្រ​ថ្លៃ​ប៉ុណ្ណា​ក៏​អ្នក​ គាំទ្រ​របស់​ខ្លួន​មិន​តវ៉ា​អ្វី​នោះ​ដែរ។ ទោះ​ជា​រដូវ​កាល​នេះ​ក្រុម​លោក Manuel Pellegrini លេង​មិន​សូវ​ជា​ល្អ​ដូច​រដូវ​កាល​មុន​ក៏​ដោយ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​គេ​នៅ​តែ​មាន​សង្ឃឹម​ថា​នឹង​អាច​រក្សា​ការពារ​ពាន ​រង្វាន់​នេះ​បាន។

    ៨. ក្លិប Manchester United (៩៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)



    Manchester United ​ជា​ក្លិប​មួយ​ដែល​មាន​ (Brand Name) ​ថ្លៃ​ជាង​គេ​ដែរ​នៅ​លើ​ពិភព​លោក​នេះ ប៉ុន្តែ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​នៅ​ Old Trafford ​វិញ​ដូច​ជា​រាង​ថោក​ជាង​ក្លិប​ដទៃ​បន្តិច។ ប៉ុន្តែ​ចំពោះ​រឿង​តម្លៃ​ថោក​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​ដោយសារ​បិសាច​ក្រហម​មិន​អាច​ទៅ​លេង​ នៅ Champions League ​បាន​នៅ​រដូវ​កាល​នេះ។

    ៩. ក្លិប Newcastle United (៨៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    Newcastle-United1

    Newcastle United ​ជា​ក្លិប​មួយ​ដែល​ជួន​ទៅ​អាច​លេង​នៅ Premier League ​បាន​ហើយ​ជួន​ទៅ​មិន​អាច​ជាប់​ឈ្មោះ​លេង​បាន​ទេ។ ដូច្នេះ​តម្លៃ​សំបុត្រ​ក៏​ឡើង​ថ្លៃ​ចុះ​ថ្លៃ​ទៅ​តាម​នឹង​ដែរ។

    ១០. Southampton (៨៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់)

    Southampton2

    Southampton ​ជា​ក្លិប​មួយ​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​នេះ ទោះ​ជា​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​ក្លិប​នេះ​លក់​ចេញ​កីឡាករ​ច្រើន​ក៏ ​ដោយ។ ទន្ទឹម​នឹង​ភាព​ខ្លាំង​របស់​គេ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មាន​សង្ឃឹម​ថា​ក្រុម​មួយ​នេះ​នឹង​អាច​ទៅ​លេង​ នៅ Champions League ​បាន​ថែម​ទៀត​ផង​នៅ​រដូវ​កាល​ក្រោយ។

    ចំពោះ​តម្លៃ​សំបុត្រ​នេះ​ដែរ គឺ​គេ​គិត​តែ​កៅអី​ធម្មតា​នោះ​ទេ បើ​កៅអី​ VIP ​វិញ​គឺ​មាន​តម្លៃ​ផ្សេង។ ហើយ​តម្លៃ​នេះ​ដែរ​គឺ​គេ​គិត​តែ​រដូវ​កាល​ ២០១៤-២០១៥​នេះ​ទេ ចំពោះ​រដូវ​កាល​ថ្មី​​ក្រោយៗ​ទៀត​តម្លៃ​សំបុត្រ​អាច​នឹង​ប្រែប្រួល៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដឹង​អត់ សំបុត្រ​ចូល​មើល​បាល់​​​អង់គ្លេស​ ​ក្រុម​ណា​ថ្លៃ​ជាង​គេ? Rating: 5 Reviewed By: Unknown
    Scroll to Top