• ព័ត៌មានថ្មី

    Monday, November 17, 2014

    iPhone 6/6 plus ​នាំ​មក​ជូន​​ដោយ​​ក្រុមហ៊ុន​ Smart​​ ​​​មក​ដល់​​​ខែវិច្ឆិកា​​នេះ​​​

    ក្រុមហ៊ុនSmart​​ ​ថ្ងៃនេះ​សូមជម្រាប​ជូន​ពី​ការ​មក​ដល់​របស់​ទូរសព្ទ​ iPhone 6 ​និង​ iPhone6​ plus​នឹង​ចាប់​ផ្តើម​ផ្តល់​ជូន​ដល់​អតិថិជន​នៅ​ថ្ងៃ​ទី​ ២១ ខែវិច្ឆិកា ​ឆ្នាំ​ ២០១៤ ​​នេះ​គឺ​ជា​ការ​កត់​សម្គាល់​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ទូរសព្ទ iPhone។

    Smart

    “​ក្រុមហ៊ុន Smart ​មានសេចក្តី​សោមនស្ស​​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​នាំមក​ជូននូវ​ទូរសព្ទ iPhone6​ និង​​ iPhone 6 plus ​មកកាន់​ប្រទេស​កម្ពុជា”។ លោក ​Thomas Hundt ​​នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart​ Axiata​​បាន​​បន្ត​ទៀតថា ​”​​​ជាមួយ​​​​សេវា​​អ៊ីនធឺណិត​​​​​ដែល​មាន​ល្បឿនលឿន​បំផុត​​​​​​​​​ ​ដែល​អាច​រក​បាន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​តាមរយៈ​បណ្តាញ​4GLTE​​ ​របស់​​ក្រុមហ៊ុន​ Smart​អតិថិជន​​នឹង​អាច​​រីករាយ​ជា​មួយ​​ការ​ទំនាក់ទំនង​​កម្រិត​ថ្មី​​ដ៏​ អស្ចារ្យ​​និង​បទពិសោធន៍​ស្តី​ពី​​ពហុ​ព័ត៌មាន​ជាច្រើន”។​

    iPhone6-Cambodia-iPhone(3) iPhone6-Cambodia-iPhone(5) iPhone6-Cambodia-iPhone(12)
    iPhone 6/6 Plus ដែល​ចរាចរ​តាម​ហាង​នា​ពេល​កន្លង​មក

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា: www.smart.com.kh
    សំរាប់​ពត៌មាន​បន្ថែម​ទៀត​នៅ​លើ​ទូរសព្ទ iPhone​ សូមទស្សនា: www.apple.com/iphone

    អំពី Smart
    ក្រុមហ៊ុន Smart Axiata Co., Ltd ជា​ក្រុមហ៊ុន​​ទូរគមនាគមន៍​ចល័ត​ធំជាង​គេទីពីរ​របស់​ប្រទេស​កម្ពុជា​កំពុង​ បម្រើ​អតិថិជន​ ៦ ​លាន​​នាក់​ស្ថិត​ក្រោម​ Smart brand។ ​នៅក្នុងខែ​មករាឆ្នាំ ២០១៤ ​ក្រុមហ៊ុន​ Smart​ បាន​បើក​ដំណើរ​ការ​បណ្តាញ 4G LTE​ របស់​ខ្លួន​និង​ក្លាយ​ជា​ប្រតិបត្តិករ​​​ទូរសព្ទ​ចល័ត​លើក​ដំបូង​នៅ​ក្នុង​​ ប្រទេស​​កម្ពុជា​​ដែល​ផ្តល់​សេវា 4Gពិត​ប្រាកដ។ ក្រុមហ៊ុន ​Smart ​ក៏បាន​ផ្តល់​នូវសេវាអ៊ិនធឺណិត​តាម​ទូរសព្ទ​ចល័ត ​2G, 2.5G, 3G និង 3.75G ​ដើម្បីទ្រទ្រង់​និង​សេវាកម្ម​ ​អ៊ិនធឺណិត​ទូរសព្ទ​ដៃ​ក៏ដូចជា​សេវា Roaming ​អន្តរជាតិ​នៅ​ទូទាំង​ជាង​ ១៥០​ ប្រទេស។ ​បណ្តាញគ្រប​ដណ្តប់​ទូទាំង​ប្រទេស​យ៉ាង​ទូលំទូលាយ​គឺ​អា​ច​រក​បាន​​នៅ​​ គ្រប់​ខេត្តក្រុង​ចំនួន ២៥ ក្នុង​ប្រទេស​កម្ពុជា។

    កម្លាំងពលកម្មរបស់ក្រុមហ៊ុនមានជាង ៨០០ នាក់ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តដល់អតិថិជនបុគ្គលិក និង​ប្រជាជន​កម្ពុជា ផ្តល់​នូវ​ការសន្យា​របស់ខ្លួន​​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវជីវិត​ របស់​ពួកគេ។ “Live. Life. Be Smart” ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: iPhone 6/6 plus ​នាំ​មក​ជូន​​ដោយ​​ក្រុមហ៊ុន​ Smart​​ ​​​មក​ដល់​​​ខែវិច្ឆិកា​​នេះ​​​ Rating: 5 Reviewed By: Unknown
    Scroll to Top