• ព័ត៌មានថ្មី

    Wednesday, November 19, 2014

    Di Maria​ របួស​ដោយ​សារ​ Nani ធ្វើ​ឲ្យ​​ Man Utd ឈឺ​ក្បាល​​មុន​ប៉ះ Arsenal

    របួស​របស់ Angel​ Di Maria​ យប់​មិញ​ នឹង​​ធ្វើ​អ្នក​ចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United លោក Louis ​​Van Gaal​ កាន់​តែ​ឈឺ​ក្បាល​ថែម​ទៀត មុន​ធ្វើ​ដំណើរ​ទៅ​ប៉ះ Arsenal នា​ថ្ងៃ​សៅរ៍​ខាង​មុខ។


    ការ​រង​របួស​​ជា​ថ្មី​​កីឡាករ​ថ្លៃ​ជាង​គេ​ប្រចាំ Premier League នេះ​ កើត​ឡើង​ដោយ​សារ​​ប៉ះ​ទង្គិច​ជាមួយ​ Nani ​​ជា​មិត្ត​រួម​ក្រុម​ Man Utd ដែល​កំពុង​ត្រូវ Sporting Lisbon ខ្ចី​ជើង ​នៃ​ការ​ប្រកួត​មិត្តភាព​រវាង អាហ្សង់ទីន និង​ព័រទុយហ្គាល់​នៅ Old Trafford យប់​មិញ។​

    ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក Van Gaal អង្គុយ​មើល​​ទាំង​​ក្ដៅ​ស្លឹក​ត្រចៀក គឺ​ក្រោយ​ពេល​ Di Maria របួស​ហើយ តែ​គ្រូ​បង្វឹក​អាហ្សង់ទីន​នៅ​តែ​បន្ត​ឲ្យ​ខ្សែ​បម្រើ​ស្លាប​​វ័យ​២៦ឆ្នាំ​ នេះ​លេង​បន្ត​ទៀត​​​ មុន​ប្ដូរ​ចេញ​ជំនួស​វិញ​ដោយ Lamela។

    vangaal
    លោក Van Gaal អង្គុយ​មើល​នៅ Old Trafford យប់​មិញ

    ទាក់ទង​បញ្ហា​នេះ គ្រូ​បង្វឹក​អាហ្សង់ទីន លោក Gerardo Martino បាន​និយាយ​ថា៖ “យើង​ គិត​ថា​វា​មិន​មែន​ជា​របួស​​ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់​តែ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​ទេ​ហើយ​របួស​នោះ​គ្រាន់​តែ ​រលាត់​ស្បែក​បន្តិច​ប៉ុណ្ណោះ។​ យើង​បាន​ស្គែន​​ ​X-rays ​ដើម្បី​ពិនិត្យ​កាន់​តែ​ច្បាស់។ យ៉ាង​ណា​ក្ដី យើង​គិត​ថា​​មិន​ជា​ធ្ងន់ធ្ងរ​នោះ​ឡើយ”។

    Di Maria​ ខ្លួន​ឯង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ “​វា​គ្រាន់​តែ​ជា​របួស​​តិច​តួច​ទេ ហើយ​​ខ្ញុំ​សង្ឃឹម​ថា​វា​មិន​ឈឺ​​ទៀត​ទេ ដូច្នេះ​ខ្ញុំ​អាច​លេង​បាន​នៅ​ចុង​សប្ដាហ៍​នេះ​បាន”។

    dimaria1

    ប្រសិន​បើ​របួស​របស់ Di Maria មិន​អាច​ជា​ទាន់​ទេ​នោះ បិសាច​ក្រហម​នឹង​កាន់​តែ​ធ្ងន់ក​ថែម​មួយ​កម្រិត​ទៀត ត្បិត​អី​បច្ចុប្បន្ន​កីឡាករ​ដែល​មាន​របួស គឺ​ច្រើន​ពេក​ទៅ​ហើយ ដូច​ជា David de Gea (ម្រាមដៃ), Deley Blind (ជង្គង់), Michael Carrick, Phil Jones, Radamel Falcao, Jonny Evans និង Marcos Rojo ជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria​ របួស​ដោយ​សារ​ Nani ធ្វើ​ឲ្យ​​ Man Utd ឈឺ​ក្បាល​​មុន​ប៉ះ Arsenal Rating: 5 Reviewed By: Unknown
    Scroll to Top