• ព័ត៌មានថ្មី

    Monday, November 10, 2014

    Hazard៖ ខ្ញុំ​មិន​ចង់​លេង​នៅ​ Real Madrid​ នោះ​ទេ

    ​Eden Hazard​ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​រូប​គេ​មិន​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ Real Madrid នោះ​ឡើយ ហើយ​មាន​តែ Chelsea មួយ​ប៉ុណ្ណោះ ដែល​ជា​ក្លិប​​ក្នុង​ក្ដី​សុបិន​របស់​គេ។

    hazard

    កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​​រូប​នេះ នៅ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ជុំវិញ​ការ​ផ្ទេរ​ទៅ Real ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ​​ខ្លះ ​ហ៊ាន​អះអាង​ថា​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ត្រៀម​លក់ Bale យក Hazard ថែម​ទៀត​ផង។

    យ៉ាង​ណា​ក្ដី ជុំវិញ​ពាក្យ​អេចអូច​ទាំង​នេះ Hazard បាន​ចេញ​មក​បដិសេធ​​តាម​រយៈ​សារព័ត៌មាន Canal+ ថា៖ ​​”​ខ្ញុំ​បាន​សម្រេច​ចិត្ត​​ជ្រើស​យក ​Chelsea​ ដោយសារ​​ដឹង​ថា​ខ្ញុំ​នឹង​បាន​ចូល​លេង។ ​ខ្ញុំ​នៅ​ទី​នេះ​បី​ឆ្នាំ​ហើយ។ ​ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​អី​នោះ​ទេ ​តែ​ខ្ញុំ​ពិត​ជា​សប្បាយរីករាយ​ណាស់​ដែល​លេង​ក្នុង​ក្លិប​នេះ។ ខ្ញុំ​មិន​ដែល​និយាយ​ថា​នឹង​ចាក​ចេញ​ពី​ Chelsea​ ទៅ​លេង​នៅ​R eal Madrid​ នោះ​ទេ​ ហើយ​ក្លិប​ដែល​ធ្វើ​ឲ្យ​ក្ដី​សុបិន​ខ្ញុំ​ក្លាយ​ជា​ការ​ពិត គឺ ​Chelsea​ តែ​មួយ​គត់”។
     


    Hazard​ ចូល​លេង​ឲ្យ​តោ​ខៀវ​បាន​១៥​ប្រកួត ​រក​គ្រាប់​បាល់​បាន​៥គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​គេ​ស៊ុត​បាន​២ដង​ហើយ​ ក្នុង​រដូវ​កាល​នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Hazard៖ ខ្ញុំ​មិន​ចង់​លេង​នៅ​ Real Madrid​ នោះ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top