• ព័ត៌មានថ្មី

    Tuesday, November 11, 2014

    Oscar​ បន្ត​​កុងត្រា​​នៅ ​Chelsea ​រហូត​ដល់​ឆ្នាំ​២០១៩

    ខ្សែ​បម្រើ​វ័យក្មេង ​​Oscar ​បាន​ស៊ីញេ​កុងត្រា​ថ្មី​ជាមួយ​ក្លិប Chelsea​ រយៈ​ពេល​៥ឆ្នាំ​ទៀត​ ពោល​គឺ​​រហូត​ដល់​​ឆ្នាំ​២០១៩។

    កីឡាករ​​អាយុ​២៣ឆ្នាំ ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ​បាន​លេង​នៅ​ Stamford Bridge តាំង​ពី​​ឆ្នាំ​២០១២​ ក្នុង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ​ និង​បាន​ជួយ​ឲ្យ​​តោ​ខៀវ​ឈ្នះ​ពាន​​ ​Europa League ​ ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​អង់គ្លេស។



    Oscar​ បាន​និយាយ​ទៅ​កាន់​គេហទំព័រ​របស់​ក្លិប​ថា៖ “​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​លេង​នៅ​ទីនេះ​២ឆ្នាំ​ ហើយ​ឥឡូវ​ខ្ញុំ​ក៏​បាន​បន្ត​នៅ​ទី​នេះ​៥​ឆ្នាំ​ទៀត។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​លេង​បាល់​នៅ ​Chelsea ​និង​រស់​នៅ​ប្រទេស​អង់គ្លេស”។

    ក្នុង​រដូវ​កាល​នេះ​ Oscar​ បង្ហាញ​ខ្លួន​ឲ្យ​ Chelsea ១៥​ប្រកួត​ និង​ស៊ុត​បាន​៤​គ្រាប់។ ​ជា​សរុប​រួម​ កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​នៅ World Cup កន្លង​មក​នោះ បាន​ចូល​លេង​ឲ្យ​តោ​ខៀវ​ ៩២​ប្រកួត ​និង​ស៊ុត​បាន​២៧​គ្រាប់៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Oscar​ បន្ត​​កុងត្រា​​នៅ ​Chelsea ​រហូត​ដល់​ឆ្នាំ​២០១៩ Rating: 5 Reviewed By: Unknown
    Scroll to Top