• ព័ត៌មានថ្មី

    Monday, November 3, 2014

    FIFA Club World Cup រក​ឃើញ​ក្រុម​ទាំង​៧​ហើយ

    ក្រោយ​ពី​ក្រុម​ Western Sydney Wanderers របស់​អូស្រ្ដាលី​លើក​ពាន AFC Champions League ទ្វីប​អាស៊ី និង​​ក្រុម ES Setif របស់​​អាល់ហ្សេរី​ លើក​ពាន CAF Champions League ទ្វីប​អាហ្រ្វិក​រួច​មក​​​ បាន​ធ្វើ​ឲ្យ​ពាន FIFA Club World Cup រក​ឃើញ​ក្រុម​ទាំង​៧​ហើយ។



    ក្រៅ​ពី​ក្រុម​​ជើង​ឯក​អាស៊ី និង​អាហ្រ្វិក​ទាំង​២​ខាង​លើ ក្រុម​៥​ផ្សេង​ទៀតរួម​មាន​ក្រុម​មក​ពី​អាហ្សង់ទីន San Lorenzo (ជើង​ឯក​តំបន់​អាមេរិក​ខាង​ត្បូង), Real Madrid របស់​អេស្ប៉ាញ (ជើង​ឯក​អឺរ៉ុប), ក្រុម​មក​ពី​ម៉ិកស៊ីកូ Cruz Azul (អាមេរិក​កណ្ដាល ខាង​ជើង និង​ការីប៊ីន), Auckland City របស់​នូវែលហ្សេឡង់ (ជើង​ឯក​តំបន់​អូសេអានី) និង​ក្រុម Moghreb Tetouan របស់​ម៉ារ៉ុក (ក្រុម​ម្ចាស់​ផ្ទះ)។

    ​​​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ក្រោយ​នេះ ខណៈ​កម្មវិធី​ប្រកួត​​គឺ​ Moghreb Tetouan និង Auckland City ត្រូវ​ប្រកួត​វគ្គ Play-off រក​អ្នក​ឈ្នះ​ទៅ​ជួប ES Setif នៅ​វគ្គ Quarter-final ដែល​មាន​១គូ​ទៀត​គឺ Cruz Azul ប៉ះ Western Sydney Wanderers។ ចំណែក​ឯ San Lorenzo និង Real Madrid ចាំ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    fifa
    real
    ក្រុម Real Madrid របស់​អេស្ប៉ាញ ឈ្នះ​ UEFA Champions League (អឺរ៉ុប)

    SanLorenzoCelebrates
    ក្រុម San Lorenzo របស់​អាហ្សង់ទីន ឈ្នះ​ Copa Libertadores (អាមេរិក​ខាង​ត្បូង)

    FBL-AFR-C1-SETIF-VITACLUB
    ក្រុម ES Sétif របស់​អាល់ហ្សេរី ឈ្នះ​ CAF Champions League (អាហ្រ្វិក)

    sydney
    ក្រុម​ Western Sydney Wanderers របស់​អូស្រ្ដាលី ឈ្នះ​​ AFC Champions League (អាស៊ី)

    concacaf
    ក្រុម Cruz Azul របស់​ម៉ិកស៊ីកូ ឈ្នះ​ពាន CONCACAF Liga de Campeones (អាមេរិកកណ្ដាល, ខាង​ជើង)

    auckand
    Auckland City ឈ្នះ​ពាន OFC Champions League (អូសេអានី)

    moroco
    Moghreb Tétouan ឈ្នះ​ពាន​លីក​កំពូល​ម៉ារ៉ុក (ក្រុម​ម្ចាស់​ផ្ទះ)
    • Blogger Comments
    • Facebook Comments
    Item Reviewed: FIFA Club World Cup រក​ឃើញ​ក្រុម​ទាំង​៧​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top