• ព័ត៌មានថ្មី

    Saturday, November 29, 2014

    បិសាច​ក្រហម​​ រំពឹង​យក​៣​ពិន្ទុ​ពី​​ ​Hull City យប់​នេះ

    លីក​កំពូល​អង់គ្លេស​ Premier League​ ឈាន​ដល់​សប្ដាហ៍​ទី​១៣​ហើយ​យប់​នេះ។ ក្រុម​ខ្លាំង​៨គូ​ នឹង​ត្រូវ​ប៉ះ​គ្នា ដែល​ក្នុង​នោះ​កីឡដ្ឋាន Old Trafford នឹង​ត្រូវ​កក្រើក​ជា​ថ្មី​ដែរ ដោយ​ក្រុម​បិសាច​ក្រហម​ទទួល​ភ្ញៀវ Hull City នា​ម៉ោង​១០យប់។ តើ​ Manchester United អាច​យក​៣ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​បាន​ដែរ​ឬ​ទេ?

    manutd1

    សម្ដី​អ្នក​ចាត់ការ​ក្រុម​ទាំងពីរ៖

    ទូរទស្សន៍​ BBC ​បាន​ស្រង់​សម្ដី​អ្នក​ចាត់ការ Man Utd លោក ​Luis van Gaal ​ថា៖ “​ខ្ញុំ​ធូរចិត្ត​បន្តិច​ហើយ​ដែល​បាន​នាំ​ក្រុម​ឡើង​មក​កាន់​ Top 4 ​ ហើយ​ក៏​រីក​រាយ​ដែរ​ពេល​ប្រកួត​ប៉ះ​ Hull City។​ យ៉ាង​ណា​ក៏​ដោយ​ ​ខ្ញុំ​មិន​ភ្លេច​ខ្លួន​នោះ​ទេ។ ​ទោះបី​ ​Hull City​ ឈរ​នៅ​លេខ​រៀង​ទី​១៧​​មែន តែ​យើង​មិន​អាច​មើល​ស្រាល​បាន​ទេ។ ​ Falcao​ អាច​ជួយ​ក្រុម​បាន​វិញ​​ក្នុង​ការ​ប្រកួត​នេះ​ ហើយ​ពួក​យើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ”។

    ឯ​លោក ​Steve Bruce អ្នក​ចាត់ការ Hull ​វិញ​ បាន​និយាយ​ថា៖ “​Man Utd ​រដូវ​កាល​នេះ​មិន​ដូច​ពី​រដូវ​កាល​មុន​នោះ​ទេ។ ​ពួក​គេ​បាន​ពង្រឹង​ខ្លួន​បាន​ល្អ​ពីរ​ប្រកួត​ចុង​ក្រោយ​រហូត​បាន​ដំណែង ​Top 4​ ហើយ​មហិច្ឆតា​ពួកគេ​ក៏​មិន​ធម្មតា​ដែរ។ ​ក្រុម​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ជំនួប​នេះ ​ទោះ​នៅ​ក្រៅ​ផ្ទះ​ក៏​ដោយ​យើង​គ្មាន​សម្ពាធ​នោះ​ទេ”។

    ព័ត៌មាន​ក្រុម​ទាំង​ពីរ៖
    Man Utd ឈរ​លេខ​រៀង​ទី​៤​ មាន ​១៩​ពិន្ទុ​ ឯ​ Hull City ​ឈរ​លេខ​រៀង​ទី​១៧​ មាន​១១​ពិន្ទុ។
    ប្រវត្តិ​ជួប​គ្នា​៦ដង​នៅ Premier League បិសាច​ក្រហម​ឈ្នះ​ទាំង​៦ដង ដែល​៥ដង​ក្នុង​ចំណោម​៦ប្រកួត​នោះ Man Utd អាច​ស៊ុត​ចូល​យ៉ាង​តិច​៣គ្រាប់។
    បើ​គិត​គ្រប់​​ពាន​រង្វាន់ ជួប​គ្នា​៧ដង​ចុង​ក្រោយ Man Utd ឈ្នះ​៤ ស្មើ២ និង​ចាញ់​ Hull តែ​ម្ដង​គត់។ ចាញ់​ម្ដង​នោះ គឺ​ចាញ់​ពេល​ប៉ះ​គ្នា​នៅ Division 2 តាំង​ពី​ឆ្នាំ​១៩៧៤។


    ជំនួប​រវាង​ក្រុម​ទាំង​២​នា​ពេល​កន្លង​មក
    ជើង​កីឡាករ៖​
    សម្រាប់​ Man Utd​ ទោះ​បី​ជា​ Rojo​ បាន​ចូល​ហ្វឹកហាត់​វិញ​ ក៏​មិន​ទាន់​​ប្រាកដ​ថា​អាច​ចូល​លេង​ជម្រើស​ដំបូង​បាន​ដែរ​ តែ ​Falcao ចូល​លេង​បាន​ហើយ។ ចំណែក​កីឡាករ​ដែល​អវត្តមាន​ រួម​មាន ​Jone (របួស​ជង្គង់)​ Shaw (របួស​កែងជើង)​ Blind (របួស​ជង្គង់) ​​Lingard (របួស​ជង្គង់)។

    ជម្រើស​ដំបូង​របស់​អាច​មាន​ដូច​ជា៖​ Dea Gea, Smalling, MacNair, Anderson, Valencia, Fellaini, Carrick, Young, Di Maria, Falcao, Rooney។

    Hull City នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ Abel Hernandez (បញ្ហា​ផ្ទាល់​ខ្លួន)​ Gaston Ramirez (ជាប់​បម្រាម) និង ​Snodgrass (របួស​ជង្គង់)។

    ជម្រើស​ដំបូង​របស់​លោក​ Steve Bruce៖ ​Harper, Jakupovic, Maguire, Rosenior, Bruce, Meyler, Brady, Quinn, Sagbo, Aluko, McShane ។

    ព្យាករណ៍​របស់​ Sabay ​គឺ​ Man Utd ៣-១ Hull City។​ ចុះ​ប្រិយមិត្ត​វិញ​ទស្សន៍ទាយ​លទ្ធផល​គូ​នេះ​​យ៉ាង​ណា​ដែរ?

    គូ​ប្រកួត​ទាំង​អស់​យប់​នេះ៖
    bpl
    • Blogger Comments
    • Facebook Comments
    Item Reviewed: បិសាច​ក្រហម​​ រំពឹង​យក​៣​ពិន្ទុ​ពី​​ ​Hull City យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top