• ព័ត៌មានថ្មី

    Friday, November 21, 2014

    ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដ៏​ល្អ​បំផុត​ជាមួយ​រឿង​៥យ៉ាង​នេះ

    ចង់​បាន​ថ្ងៃ​ថ្មី​ដ៏​ស្រស់​បំព្រង សូម​ចាប់​ផ្ដើម​ទម្លាប់​ពេល​ព្រឹក​៥យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

    ១. សម្រេច​ចិត្ត​ឲ្យ​ហើយ​ថា​ត្រូវ​ធ្វើ​រឿង​សំខាន់​បំផុត​មួយ​ប្រចាំ​ថ្ងៃ

    ប្រសិន​បើ​អ្នក​ភ្ញាក់​ពី​ដំណេក​ដោយ​មិន​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​អ្វី ឬ​មិន​ដឹង​ធ្វើ​អ្វី​ទេ​នោះ វា​មិន​មែន​ជា​រឿង​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​នោះ​ទេ។ សៀវភៅ​ដ៏​ល្បី​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា “The 4-hour Workweek” បាន​សរសេរ​ថា​អ្នក​គួរ​តែ​សម្រេច​ចិត្ត​ធ្វើ​រឿង​សំខាន់​បំផុត​មួយ ហើយ​សម្រេច​វា​ឲ្យ​បាន​ក្នុង​ថ្ងៃ​ថ្មី។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា “តើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​សម្រេចឲ្យ​បាន​ក្នុង​ថ្ងៃ​នេះ? តើ​ខ្ញុំ​ត្រូវ​រីករាយ​ថ្ងៃ​ថ្មី​របស់​ខ្ញុំ​ដោយ​របៀបណា?”


    ២. ញ៉ាំ​អាហារ​ពេលព្រឹក

    ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​តាម​រយៈ​អត្ថបទ​មុន​នេះ ​ហើយ​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​រឿង​មិន​គួរ​មើល​រំលង។ ការ​ញ៉ាំ​អាហារ​ក្រោយ​ភ្ញាក់​ពី​ដំណេក ជា​ទម្លាប់​ល្អ​បំផុត​មួយ​ ដែល​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ជួយ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ និង​បង្កើន​ថាមពល​ដល់​អ្នក​ក្នុង​ថ្ងៃ​ថ្មី។ ប្រសិន​បើ​អ្នក​រើស​អាហារ​ពេល​ព្រឹក​ដែល​មាន​ជាតិ​ប្រូតេអ៊ីន បូក​រួម​ទាំង​ផ្លែ​ឈើ​ទៀត​នោះ គឺ​កាន់​តែ​ល្អ។ (ចុច​អាន៖ មិន​​ញ៉ាំ​អាហារ​ពេល​ព្រឹក អាច​បង្ក​ផល​ប៉ះពាល់ ៤​យ៉ាង​ធំៗ)

    ៣. សមាធិ​

    ពាក្យ​ថា​សមាធិ​ បើ​ស្ដាប់​ទៅ​ដូច​រៀង​ពិបាក​ និង​សាំញ៉ាំ​បន្តិច ប៉ុន្តែ​ធាតុ​ពិត​គឺ​វា​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក។ ពេល​ភ្ញាក់​ពី​គេង មនុស្ស​​ខ្លះ​​មាន​អារម្មណ៍​មិន​សូវ​ល្អ​នោះ​ទេ ពោល​គឺ​ភាគ​ច្រើន​ចង់​គេង​បន្ថែម​ទៀត។ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ អ្នក​គ្រាន់​តែ​ចំណាយ​ពេល​បន្តិច ដក​ដង្ហើម​ឲ្យ​វែងៗ​ប្រហែល​១០ដង ហើយ​ត្រូវ​នឹក​​ឲ្យ​ឃើញ​នូវ​រឿង​ល្អៗ​​ក្នុង​ជីវិត​របស់​អ្នក។ គិត​ទៅ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់ ដែល​មាន​ដូច​ជា​ក្រុម​គ្រួសារ មិត្តភក្ដិ ឬ​គូស្នេហ៍​ជា​ដើម។

    ៤. ហាត់ប្រាណ

    ការ​ហាត់ប្រាណ​ ជួយ​ឲ្យ​ឈាម​រត់​បាន​ល្អ និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ថ្ងៃ​ថ្មី។ មិន​បាច់​ធ្វើ​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​ដើរ​នៅ​តាម​ផ្លូវ​ម្ដុំ​ផ្ទះ​របស់​អ្នក​ ក៏​ជា​ការ​ហាត់ប្រាណ​ពេល​ព្រឹក​ដ៏​ល្អ​ប្រសើរ​នោះ​ដែរ។

    e246c515edec640a_run-morn.xxxlarge_2x

    ៥. និយាយ​ពាក្យ​ថា “I love you”

    និយាយ​ពាក្យ​ថា​ស្រលាញ់ ឬ​ពាក្យ​អ្វី​ផ្សេង​ទៀត​ទៅ​កាន់មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក ឬ​មនុស្ស​ណា​ម្នាក់។ ចូរ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​សាមញ្ញ​ក្នុង​ការ​និយាយ​ពាក្យ​សាមញ្ញ​ណា​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​សប្បាយ​រីករាយ​ក្នុង​ចិត្ត។ ការ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍ល្អ ក៏​ជា​សេចក្ដី​សុខ​ផ្លូវចិត្ត​មួយ​ដ៏​ប្រសើរ​ ដែល​អ្នក​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម មុន​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​នោះ​ដែរ។

    តើ​ប្រិយមិត្ត​ធ្លាប់​ធ្វើ​រឿង​ណា​ខ្លះហើយ ក្នុង​ចំណោម​ទាំង​៥​ខាង​លើ​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដ៏​ល្អ​បំផុត​ជាមួយ​រឿង​៥យ៉ាង​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top