• ព័ត៌មានថ្មី

    Tuesday, November 4, 2014

    Casillas​ ត្រៀម​ប្ដូរ​អាវ​ជាមួយ ​Balotelli ពេល​ចប់​ការ​ប្រ​កួត​យប់​នេះ

    អ្នក​ចាំ​ទី Iker Casillas​ នឹង​គ្រោង​ប្ដូរ​អាវ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ហេង​ស៊យ​របស់ ​Liverpool​ កីឡាករ ​Mario Balotelli​ នៅ​ពេល​ដែល​ក្លិប​​ហង្ស​ក្រហម​ ទៅ​សួរសុខទុក្ខ​ស្ដេច​ស​ Real Madrid នៅ​កីឡដ្ឋាន​ Bernabeu​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ UEFA Champions League​ យប់នេះ។



    Casillas ​បាន​និយាយ​ទៅ​កាន់​ប្រាប់ Sport Mail ថា​ខ្លួន​​​ចង់​ប្ដូរ​អាវ​ជា​មួយ​អតីត​កីឡាករ ​Man City​ ខាង​លើ​ ​នៅ​ពេល​ចប់​ការ​ប្រកួត​ពេញ​ម៉ោង។ យ៉ាង​ណា​ក្ដី អ្នក​ចាំ​ទី​អេស្ប៉ាញ​រូប​នេះ ក៏​ឆ្លៀត​បញ្ជាក់​ដែរ​ថា ការ​ប្ដូរ​អាវ​នៅ​ពេល​ចប់​តង់​ទី​១ ក៏​គ្មាន​ខុស​អី​នោះ​ដែរ។

    អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​ស្ដេច​ស​បាន​និយាយ​ថា៖ “អ្នក​អាច​ប្ដូរ​អាវ​នៅ​ពេល​ចប់​តង់​ទី​១ នៅ​អេស្ប៉ាញ ដោយ​គ្មាន​បញ្ហា​នោះ​ទេ”។

    Balotelli ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន រិះគន់​យ៉ាង​ចាស់​ដៃ​នៅ​ពេល​ប្ដូរ​អាវ​ជាមួយ​ខ្សែ​ការ​ពារ​របស់​Real Madrid​ កីឡាករ​ Pepe​ ពេល​ចប់​តង់​ទី​មួយ​ពេល​ Real ប៉ះ Liverpool នៅ​ Anfield ​កាល​ពី​ជើង​ទី​មួយ។​ Real Madrid​មាន​៩​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង​ពូល ​B ​ឯ​Liverpoolវិញ​មាន​​តែ​៣ពិន្ទុ​ប៉ុណ្ណោះ ​ឈរ​លេខ​បី​ក្នុង​តារាង​។​

    balo

    ព័ត៌មាន​លម្អិត​នៃ​ការ​ប្រកួត​គូ​នេះ Sabay នឹង​វិភាគ​ជូន​នា​ពេល​បន្តិច​ទៀត​នេះ!
    • Blogger Comments
    • Facebook Comments
    Item Reviewed: Casillas​ ត្រៀម​ប្ដូរ​អាវ​ជាមួយ ​Balotelli ពេល​ចប់​ការ​ប្រ​កួត​យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top