• ព័ត៌មានថ្មី

    Monday, November 3, 2014

    Man Utd ចាញ់ Man City ឯ Van Gaal ខឹង​ Smalling

    ក្រុម​បិសាច​ក្រហម Manchester United នៅ​តែ​បន្ត​កំណត់ត្រា​មិន​ល្អ​នា​ដើម​រដូវ​កាល​​នេះ ក្រោយ​ចាញ់​ក្រុម​គូ​ប្រជែង​​មេឃ​ខៀវ Manchester City ១-០ យប់​មិញ​នេះ។

    6
    កីឡាករ​ក្រុម​ Man City អបអរក្រោយ​ស៊ុត​បញ្ចូល​ទី

    ១គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero នៅ​​នាទី​៦៣ ខណៈ​ Man Utd ត្រូវ​លេង​គ្នា​តែ​១០នាក់​​តាំង​ពី​នាទី​៣៩ ក្រោយ​ Chris Smalling ទទួល​កាត​លឿង​លើក​ទី​២។ ការ​បណ្ដេញ​ចេញ​​ខ្សែ​ការពារ​​​សញ្ជាតិ​អង់គ្លេស​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​​​ អ្នក​ចាត់ការ​ Louis van Gaal ឆេះ​ដុំ តែ​មិន​មែន​ខឹង​អាជ្ញាកណ្ដាល​ទេ គឺ​ខឹង​ Smalling ដែល​​​​មិន​ចេះ​គ្រប់គ្រង​ខ្លួនឯង​ក្នុង​ការ​ប្រកួត​ដ៏​ធំ​បែប​នេះ។

    អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ថា៖ “នៅ​ក្នុង​ការ​ប្រកួត derby អ្នក​ត្រូវ​តែ​ប្រយ័ត្ន។ កាត​លឿង​ទី​២​គឺ​ជា​កាត​លឿង​ដ៏​ឆ្កួត​បំផុត។ ការ​បណ្ដេញ​ចេញ​គឺ​មិន​មែន​ជា​បញ្ហា​ទេ អ្វី​ដែល​ជា​បញ្ហា​គឺ​កីឡាករ​ត្រូវ​ចេះ​គ្រប់គ្រង​ភាព​ឆេវឆាវ​របស់​ខ្លួន”។

    ក្រោយ​​ការ​ប្រកួត​នេះ ក្រុម​លោក Manuel Pellegrini បន្ត​ឈរ​នៅ​លេខ​៣ មាន​​២០ពិន្ទុ ចាញ់​ក្រុម​កំពូល​តារាង Chelsea ៦ពិន្ទុ ខណៈ​ Man Utd ស្ថិត​នៅ​​លេខ​១០ មាន​តែ​១៣ពិន្ទុ​ប៉ុណ្ណោះ។ លទ្ធផល​មួយ​គូ​ទៀត ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ Aston Villa ២-១៕

    1
    Aguero ស៊ុត​បញ្ចូល​ទី​

    2
    De Gea ព្យាយាម​ជួយ​សង្រ្គោះ​បាល់​ដែល​ស៊ុត​ដោយ Aguero តែ​មិន​បាន​សម្រេច


    Aguero អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី


    7
    McNair (ឆ្វេង) Rooney និង​ Luke Shaw ខក​ចិត្ត

    8
    Smalling ទទួល​កាត​លឿង​ទី​១ ក្រោយ​រំខាន​ការ​ទាត់​បាល់​ឡើង​របស់ Joe Hart

    9
    ៨នាទី​បន្ទាប់ Smalling ទទួល​កាត​លឿង​ទី​២ ក្រោយ​បង្ក​កំហុស​លើ ​James Milner

    10
    Michael Oliver លើក​កាត​ក្រហមឲ្យ​ Smalling ក្រោយ​លើក​កាត​លឿង​ទី​២
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ចាញ់ Man City ឯ Van Gaal ខឹង​ Smalling Rating: 5 Reviewed By: Unknown
    Scroll to Top