• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    Microsoft ត្រូវ​ចិន​ពិន័យ​ឲ្យ​បង់​ពន្ធ​​​ជិត​ ១៤០លាន​ដុល្លារ​​ ពី​បទ​ធ្វើ​ជំនួញ​​​គេច​ពន្ធ

    រដ្ឋាភិបាល​ចិន​បាន​ពិន័យ​ឲ្យ​ក្រុមហ៊ុន Microsoft បង់​ពន្ធ​ជូន​ខ្លួន​ប្រមាណ​ ១៣៧ លាន​ដុល្លារ​ដោយ​​សារ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​​បាន​​ធ្វើ​ជំនួញ​គេច​ពន្ធ ​ក្នុង​ប្រទេស​ខ្លួន​។

    ការ​សែត​​ចិន​ Xinhua បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Microsoft  ត្រូវ​​ពិន័យ​ឲ្យ​បង់​ពន្ធ​ដល់​រដ្ឋាភិបាល​​ចិន​ចំនួន ៨០០ លាន​យ័ន​ (ស្មើ ១៣៧លាន​ដុល្លារ) ទាំង​ដើម​ទាំង​ការ​​ដែល​​ក្រុមហ៊ុន​មួយ​នេះ​ជំពាក់​ ហើយ​ក៏​បាន​​ពិន័យ​ឲ្យ​បង់​ពន្ធ​​បន្ថែម​ចំនួន​ជាង​ ១៦លាន​ដុល្លារ​​ (ក្នុង​មួយ​ឆ្នាំ) សម្រាប់​អនាគត។ ​​​​

    Microsoft-001

    ទោះ​​បី​ជា​ក្រុមហ៊ុន​ Microsoft មិន​បាន​ផ្ដល់​​របាយ​ការណ៍​​ជា​ផ្លូវ​ការ​ណា​មួយ​​​លើ​បញ្ហា​នេះ​ក៏​ពិត​មែន ​ តែ​​​មិន​បាន​បដិសេធ​នោះ​ទេ​ចំពោះ​ការ​ពិន័យ​រឿង​គេច​ពន្ធ​​នៅ​ក្នុង​ប្រទេស ​ចិន។

    កាល​ពី​ឆ្នាំ ២០១២ មន្ត្រី​ពន្ធដារ​របស់​ចិន ​និង​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ច​​ព្រមព្រៀង​នឹង​គ្នា​ទៅ​លើ​     “ការ​​កំណត់​តម្លៃ​ទំនិញ​មុន​ពេល​កំណត់​” ទាក់​ទិន​​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​របស់​ក្រុមហ៊ុន​ Microsoft នៅ​ប្រទេស​ចិន។ ​​

    ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា  ​រយៈ​ពេល​ ៦ឆ្នាំ​​មក​នេះ​ ក្រុមហ៊ុន​ Microsoft បាន​ខាត​បង់​​ចំណូល​​ពី​ការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​ប្រមាណ​ ជាង​ ៣០០​លាន​ដុល្លារ ខណៈ​ដែល​ក្រុមហ៊ុន​អេឡិចត្រូនិក​ផ្សេង​​​ទៀត​ទទួល​ផល​ចំណេញ​​យ៉ាង​កប់​ ក្ដោង។ ​

    ឥឡូវ​នេះ Microsoft កំពុង​តែ​ឈឺ​ក្បាល​​លើ​​ការ​បង់​ពន្ធ​ទៅ​ដល់​​ប្រទេស​ចិន​ ស្រប​ពេល​​ដែល​ការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​នេះ​​ក៏​មិន​សូវ​ជា​កាក់​កប​ ប៉ុន្មាន​​ទៀត​។ បន្ថែម​លើ​បញ្ហា​នេះ​ បច្ចុប្បន្ន​ Microsoft ក៏​​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប្រទេស​ចិន ​រឿង​​ការ​​វាត​ទីផ្សារ​រក​ស៊ី​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង (នៅ​ចិន​​)​ ផង​ដែរ​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft ត្រូវ​ចិន​ពិន័យ​ឲ្យ​បង់​ពន្ធ​​​ជិត​ ១៤០លាន​ដុល្លារ​​ ពី​បទ​ធ្វើ​ជំនួញ​​​គេច​ពន្ធ Rating: 5 Reviewed By: Unknown
    Scroll to Top