• ព័ត៌មានថ្មី

    Monday, November 10, 2014

    KNOX ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​រក្សា​ទិន្នន័យ​នៅ​លើ​ទូរសព្ទ

    ថ្មី​ៗ​នេះ Samsung បាន​ប្រកាស​អំពី​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​នាម​ជា​ដៃ​ គូ​ដំណោះស្រាយ​បច្ចេកវិទ្យា​ធានា​រក្សា​សុវត្ថិភាព​ទិន្នន័យ​ជាតិ​ចំពោះ​ការ ​គ្រប់គ្រង ឬ​ផ្ទុក​ព័ត៌មាន​ និង​ឯកសារ​សំងាត់​ខ្ពស់​បំផុត​ក្នុង​ទូរសព្ទ។


    បន្ទាប់​ពី​បញ្ចប់​លើ​កិច្ច​ព្រមព្រៀង​​យោគ​យល់​ទាំង ១០ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​បន្ថែម​ទូរសព្ទ និង Tablet Samsung ម៉ូដែល Galaxy S4, Galaxy S5, Galaxy Note 3, Galaxy Note 4, Galaxy Note 10.1 (2014 Edition), Galaxy Note Edge, Galaxy Alpha, Galaxy Tab S 8.4, Galaxy Tab S 10.5 និង ប្រព័ន្ធ​ផ្ទេរ​ទិន្នន័យ Galaxy IPSEC Virtual Private Network (VPN) Client ទៅ​ក្នុង​បញ្ជី​ដំណោះស្រាយ​ពាណិជ្ជកម្ម​សំងាត់ CSFC ។

    កន្លង​ទៅ​ឧបករណ៍​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Samsung ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​អនុម័ត​ឧបករណ៍​ អេឡិចត្រូនិក​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ព័ត៌មាន DISA នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។


    Samsung Knox ជា​កម្មវិធី​ប្រព័ន្ធ​សុវត្ថិភាព​ដែល​បង្កើន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ រក្សា​ទិន្នន័យ ដូច​ជា​ រូបភាព លេខទូរសព្ទ កំណត់​ត្រា និង ឯកសារ​ផ្សេងៗ ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។ ប្រព័ន្ធ​សុវត្ថិភាព Knox ក៏​បាន​ផ្ដល់​ភាព​ទុកចិត្ត​បំផុត​ក្នុង​ការ​​ផ្ទុក និង​បញ្ជូន​ទិន្នន័យ​​ប្រក​ប​ដោយ​សុវត្ថិភាព​ខ្ពស់។
    • Blogger Comments
    • Facebook Comments
    Item Reviewed: KNOX ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​រក្សា​ទិន្នន័យ​នៅ​លើ​ទូរសព្ទ Rating: 5 Reviewed By: Unknown
    Scroll to Top