• ព័ត៌មានថ្មី

    Tuesday, November 11, 2014

    ខ្លាំង​​អស់​ស្ទះ! Ronaldo ​បាន​ពាន​២​ទៀត​​​ហើយ

    Cristiano Ronaldo ​ទទួល​បាន​ពាន​រង្វាន់​ពីរ​ទៀត​ហើយ​គឺ​ពាន​ទី​មួយ​ឈ្មោះ​ថា ពាន​​ Pichichi ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​អេស្ប៉ាញ​រដូវ​កាល ​មុន និង​ពាន​មួយ​ទៀត​គឺ​ជា​ពាន Di Stefano ​ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​នៅ​ La Liga រដូវ​កាល​មុន​ដូច​គ្នា។

    cr7

    ពាន​រង្វាន់ Pichichi ​នេះ ​​ខាង​កាសែត​អេស្ប៉ាញ​ Marca ​តែង​តែ​ផ្ដល់​ឱ្យ​ទៅ​កីឡាករ​ណា​ដែល​អាច​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​មួយ​ រដូវ​កាល​ ហើយ​រដូវ​កាល​មុន​នេះ​ គឺ​មាន​តែ​ CR7 ​នេះ​ហើយ​ដែល​អាច​ស៊ុត​ចូល​ច្រើន​ជាង​គេ​ ពោល​គឺ​៣១​គ្រាប់។ ចំណែក​ពាន​រង្វាន់​ Di Stefano ​វិញ ​គឺ​ជា​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​ La Liga ​ហើយ​ម្យ៉ាង​ទៀត​ការ​ដាក់​ឈ្មោះ​ពាន​នេះ​ថា Di Stefano ​នេះ​គឺ​មក​ពី​គេ​ចង់​រំលឹក​ដល់​វីរបុរស​បាល់​ទាត់​ខ្លាំង​ជាង​គេ​នៅ​ អេស្ប៉ាញ​លោក Alfredo Di Stefano ​ដែល​បាន​លាចាក​លោក​នេះ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៤​ ​ក្នុង​វ័យ​៨៨​ឆ្នាំ។

    1415640455787_wps_3_epa04484116_Real_Madrid_s

    1415640893581_wps_10_Alfredo_di_Stefano_contro
    លោក Alfredo Di Stefano កាល​នៅ​លេង​បាល់​ទាត់

    បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​ La Liga ​រដូវ​កាល​ ២០១៣-២០១៤​ នេះ​រួច​មក​ ​Ronaldo ​បាន​និយាយ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​គេ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ទទួល​បាន​ពាន​នេះ​ ប៉ុន្តែ​វា​ជា​រឿង​អាក្រក់​បំផុត​ដែល​ខ្ញុំ​មិន​បាន​ទទួល​ពាន​នេះ​ពី​លោក Di Stefano។ គាត់​ជា​មនុស្ស​ម្នាក់​​​ដែល​ខ្ញុំ​គោរព​ស្រលាញ់​ ទោះ​ជា​គាត់​មិន​នៅ​លើ​លោក​នេះ​ក្ដី ​ប៉ុន្តែ​ក្នុង​បេះដូង​ខ្ញុំ​គឺ​មាន​គាត់​រហូត​”។



    ដោយ​ឡែក​លោក Florentino Perez ​ដែល​ជា​ម្ចាស់​ក្លិប Real Madrid ​បាន​ក៏​បាន​និយាយ​ដែរ​ថា៖ “វា​ពិត​ជា​សាកសម​ណាស់​ដែល Ronaldo ​ទទួល​បាន​ពាន​ល្អ​បំផុត​នៅ​ La Liga ​នេះ។ ខ្ញុំ​បាន​មើល​គ្រប់​ប្រកួត​របស់​គេ ​ហើយ​គេ​ពិត​ជា​មាន​បច្ចេកទេស​ខ្លាំង​ណាស់​ក្នុង​ការ​លេង​បាល់​ទាត់។ កាល​ពី​លោក Di Stefano ​នៅ​លេង​បាល់​ កាល​នោះ​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​បាន​ថា​គាត់​ក៏​ខ្លាំង​ដូច​ CR7 ​នេះ​ដែរ។ ពួកគេ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ដូច​គ្នា”។

    1415640464510_wps_4_TOPSHOTS_Real_Madrid_s_Po

    FireShot Screen Capture #075 - 'Cristiano Ronaldo accepts Spanish league top goalscorer gong for Real Madrid goals I Daily Mail Online' - www_dailymail_co_uk_sport_football_article-2828944_Cristiano-Ronaldo-accepts

    ពាន​រង្វាន់​ទាំង​ពីរ​នេះ​ បើ​គិត​តែ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​​មាន​កីឡាករ​តែ​ពីរ​នាក់​ទេ​ដែល​អាច​ទទួល​យក​បាន​គឺ Lionel Mess ​និង Cristiano Ronaldo ​នេះ​ឯង។ ទន្ទឹម​នឹង​នេះ​ដែរ រដូវ​កាល​ថ្មី​នេះ​នៅ La Liga​ ខ្សែ​ប្រយុទ្ធ​ CR7 ​រក​បាន​១៨​គ្រាប់​ទៀត​ហើយ​ត្រឹម​តែ​១១​ប្រកួត​មក​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខ្លាំង​​អស់​ស្ទះ! Ronaldo ​បាន​ពាន​២​ទៀត​​​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top