• ព័ត៌មានថ្មី

    Tuesday, November 25, 2014

    ៥ យ៉ាង​ដែល​មិន​គួរ​បង្ហោះ​នៅ​លើ Facebook

    Facebook ​បាន​ក្លាយ​ជា​ប្រព័ន្ធ​បណ្តាញ​សង្គម​ដ៏​ល្បី​ល្បាញ​​និង​មាន​ប្រជា​ប្រិយ​ ភាព​មួយ​នា​ពេល​បច្ចុប្បន្ន។ មាន​មនុស្ស​រាប់​លាន​​​កំពុង​លេង​នូវ​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយ​នេះ​។ ពួក​គេ​​បាន​ចំណាយ​ពេល​ជាច្រើន​​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ដើម្បី​​បង្ហោះ​ រូបភាព​ វីដេអូ​​ chat និង​ ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ចែក​រំលែក​អោយ​មនុស្ស​គ្រប់​រូប​បាន​ដឹង។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​អោយ​គេ​ដឹង​នោះ​ទេ។ ដូច្នេះ​ Sabay ​សូម​ណែនាំ​​នូវ​រឿង​ ៥ យ៉ាង​ដែល​អ្នក​មិន​គួរ​បង្ហាញ​នៅ​លើ​ Facebook ៖


    ១​ ថ្ងៃ​​ខែ​ឆ្នាំ​កំណើត​ពេញ​របស់​អ្នក ឬ គ្រួសារ​អ្នក​

    ភាគ​ច្រើន​​នៃ​ប្រិយមិត្ត​ Facebook ​ច្រើន​​​សប្បាយ​រីក​រាយ​ជា​មួយ​​នឹង​ការ​ជូន​ពរ​នៅ​លើ​ Wall ​ពី​សំណាក់​មិត្តភក្តិ​នៅ​​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន។ វា​ធ្វើ​ឲ្យ​​អ្នក​​​​មាន​អារម្មណ៍​​​កក់​ក្ដៅ​ ពេល​​​ដឹង​ថា​មាន​​មនុស្ស​ច្រើន​​ចង​ចាំ​អ្នក​ និង​ខ្វល់​ខ្វាយ​ពី​អ្នក។ ​ដោយ​ហេតុ​នេះ​អ្នក​មិន​បាន​គិត​ដល់​ទេ​ថា ​​ការ​ដាក់​​​ថ្ងៃ​ខែ​​ឆ្នាំ​កំណើត​ពិត​ប្រាកដ​របស់​អ្នក​ទៅ​ក្នុង​​ Facebook​ប្រៀបដូចជា​ការ​ផ្ដល់​អត្ត​សញ្ញាណ​របស់​អ្នក​ទៅកាន់​ជន​អាក្រក់​ ដែលប៉ុន​ប៉ង​ប្រព្រឹត្ត​ទង្វើ​​អាក្រក់​មក​លើ​អ្នក​ដោយ​មធ្យោបាយ​ណាមួយ​ អីចឹង។

    ២ ទំនាក់ទំនង​ពិត​ប្រាកដ​របស់​អ្នក

    ​មិន​ថា​អ្នក​នៅ​លីវ​ ឬ​​ មានគ្រួសារ​នោះ​ទេ​ រឿង​ដែល​ល្អ​នោះ​គឺ​អ្នក​​មិន​គួរ​បង្ហាញ​វា​ជា​សាធារណៈ​អោយ​គេ​ដឹង​នោះ​ទេ។ ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តែង​តែ​ចង់​ដឹង​ថា​ តើ​អ្នក​មាន​​ដៃ​គូ ​ឬអត់។ ​ប្រ​សិន​បើ​អ្នក​ប្តូរ​នូវ Status របស់​អ្នក​ថា​ “single”​ នោះ​វា​​បង្ហាញ​ដល់​ពួកគេ​យ៉ាង​ច្បាស់​ថា ​អ្នក​កំពុង​ចូល​រ៉ាដា​របស់​ពួកគេ​ហើយ។ ​​អីចឹង​ បើ​គេ​ចង់​តាម​ចែចង់​អ្នក​ប្រាកដ​ជា​នឹង​បង្កើត​សកម្មភាព​រំខាន​អ្នក​ជាថ្មី ហើយ​បើ​ដឹង​ថា ​អ្នក​នៅ​ផ្ទះ​តែ​ឯង​ទៀត​ គេ​អាច​មាន​គំនិត​មិន​ល្អ​មក​រក​អ្នក​ដល់​ផ្ទះ​ផង​ក៏​មិន​ដឹង។

    ៣ ទីតាំង​​ពិត​ប្រាកដ​របស់អ្នក

    មាន​មនុស្ស​ជា​ច្រើន​ដែល​ចូលចិត្ត​អោយ​គេ​ ដឹង​ពី​ទីតាំង​​​ដែល​​អ្នក​កំពុង​តែ​ស្ថិត​នៅ​ដោយ​​ការ​ Check-in ​នៅ​កន្លែង​ស្អាតៗ។ ​​​ជា​ពិសេស​គឺ​ពេល​វិស្សមកាល ​ជា​ពេល​ដែល​អ្នក​គួរ​បារម្ភ​បំផុត ​បើ​អ្នកបង្ហោះ​អួត​ពី​ទី​​កន្លែង​ដែល​អ្នក​ទៅ​​លេង ​ក្នុង​រយៈពេល​ណាមួយ​នោះ។ ​​មិត្្តភក្ដិ​ក្នុង​ Facebook ​របស់​អ្នក​ដែល​ជា​ចោរ​​ប៉ុនប៉ង​​លួច​​ព្រទ្យ​សម្បត្តិ​របស់​អ្នក​នៅ​រយៈពេល ​នេះ​ ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា ​អ្នក​មិន​នៅ​​ផ្ទះ​ទេ ​ដូច្នេះ​ហើយ​វា​ជាឱកាស​មាស​សម្រាប់ពួកវា​មិន​ខាន។ ​​អីចឹង​ បើ​ចង់​អួត​ឲ្យ​មិត្តភក្ដិ​ច្រណែន​ពេល​បាន​ទៅ​កន្លែង​ល្អៗ​ ចាំ​មក​ដល់​ផ្ទះ​សិន​ទៅ​សឹម​បង្ហោះ។

    ៤ ពេល​​នៅ​ផ្ទះ​តែ​ឯង

    រឿង​មួយ​ទៀត​ដែល​អ្នក​លេង​ Facebook ​ឧស្សាហ៍​បញ្ចេញ​ឲ្យ​គេ​ដឹង​គឺ​ថា ​”អផ្សុក​ណាស់​ នៅ​ផ្ទះ​ម្នាក់​ឯង​ទៀត​ហើយ” ​ក្នុង​បំណង​ចង់​ឲ្យ​មាន​អ្នក​ចូល​មក​ Comment ​ឬ​ Chat ​សាសង។ ​​រវល់​តែ​ស៊ី​អារម្មណ៍​បែប​នេះ​ អ្នក​ប្រហែល​ជា​ភ្លេច​គិត​ថា ​មិត្តភក្ដិ​នៅ​ក្នុង​ Facebook ​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់ ​ឬ​ Hacker ​ដែល​អាច​លួច​ចូល​គណនី​របស់​អ្នក​ ​អាច​ទៅ​រក​អ្នក​ដល់​ផ្ទះ​ដើម្បី​ប្លន់​ ប្រសិន​បើ​គេ​ដឹង​ពី​ទីតាំង​ តាម​រយៈ​ការ​ Check-in ​បង្ហាញ​ទីតាំង​​ផ្ទះ​របស់​អ្នក​នា​ពេល​កន្លង​មក។

    ៥ ​បង្ហោះ​រូបភាព​កូន​ ​និង​ Tag ​ឈ្មោះ​​​ពួកគេ

    ​ជា​ការ​ពិត​ណាស់​ឪពុក​ម្ដាយ​គ្រប់​រូប​ តែង​តែ​ស្រលាញ់​កូន​ និង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អោយ​កូន​របស់​ពួក​គេ​មាន​សុវត្ថិភាព។ ប៉ុន្តែ​ការ​ស្រលាញ់​ខ្លះ​ក៏​បាន​ធ្វើ​អោយ​កូន​ជាទី​ស្រលាញ់​របស់​អ្នក​មាន​ គ្រោះ​ថ្នាក់​ដែរ។ ជាក់​ស្ដែង​ដូច​ជា​​មាន​មនុស្ស​ជា​ច្រើន​បាន​បង្ហោះ​​​រូបភាព​​​កូន​របស់​ ពួក​គេ​​​មក​ជា​មួយ​ឈ្មោះ ថ្ងៃ ខែ ឆ្នាំ​កំណើត​ពិត​ប្រាកដ​​ពេញ​។ អ្នក​ត្រូវ​គិត​ថា​មាន​មនុស្ស​ខ្លះ​អាច​មាន​បំណង​អាក្រក់​មក​លើ​កូន​អ្នក​។ ជួន​កាល​ជន​ទាំង​នេះ​អាច​យក​នូវ​ព័ត៌មាន​​​​ទាំង​នោះ​ មក​បន្លំ​យក​កូន​អ្នក​ទៅ​ធ្វើ​អាជីវកម្ម​ក៏​មិន​ដឹង។ ​ឧស្សាហ៍​ពេល​ចេញ​ពី​រៀន ​ពេល​អ្នក​​មិន​ទាន់​ទៅ​ដល់​គេ​អាច​ទៅ​យក​ដោយ​ប្រាប់​ឈ្មោះ​ពេញ​របស់​កូន​ អ្នក ​និង​ឈ្មោះ​សាច់​ញាតិ ​ឬ​មិត្តភក្ដិ​ជិត​ដិត​របស់​អ្នក​ដែល​ធ្លាប់​ Tag ​ឲ្យ​នៅ​លើ​រូបថត​កូនៗ​អ្នក​កន្លង​មក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៥ យ៉ាង​ដែល​មិន​គួរ​បង្ហោះ​នៅ​លើ Facebook Rating: 5 Reviewed By: Unknown
    Scroll to Top