• ព័ត៌មានថ្មី

    Friday, November 21, 2014

    ខ្សែក្រវាត់​នេះ​អាច​សាក​ថ្ម​​ទូរសព្ទ​បាន​ទៀត!

    ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់ Smartphone ទាំង​អស់​តែង​តែ​ធុញ​ទ្រាន់​​ក្នុង​ការ​ដាក់​ឆ្នាំង​សាក​តាម​ខ្លួន​ បន្ទាប់​មក​រត់​ទៅ​​រក​កន្លែង​ដែល​មាន​​ព្រីភ្លើង​ដើម្បី​ដោត​ថ្ម ​ហើយ​អង្គុយ​​ចាំ​រហូត​ទាល់​តែ​ថ្ម​ទូរសព្ទ​ពេញ​។ ដោយ​ឡែក​ចំពោះ​​អ្នក​​ដែល​មាន​ Power Bank វិញ​អាច​និយាយ​បាន​ថា​មាន​ភាព​ងាយ​ស្រួល​​បន្តិច​ក្នុង​ការ​សាក​ថ្ម​ទូរសព្ទ ​នៅ​ទី​ឆ្ងាយ​ៗ តែ​ចុះ​ប្រសិន​បើ​អ្នក​ភ្លេច​យក​វា​តាម​ខ្លួន? ​មិត្ត​ទាំង​អស់​គ្នា​មាន​ធ្លាប់​គិត​ទេ​ថា ​ប្រសិន​បើ​ខ្សែក្រវត់​​​របស់​អ្នក​អាច​សាក​ថ្ម​ទូរសព្ទ​បាន​វិញ​នោះ​ តើ​​វា​ល្អ​ប៉ុណ្ណា?

    144

    ជា​មួយ​នឹង​ខ្សែ​ក្រវាត់​ XOO អ្នក​អស់​ព្រួយ​រឿង​ត្រូវ​ដាក់​ឆ្នាំង​សាក​ ឬ​ Power Bank តាម​ខ្លួន​ ព្រោះ​ខ្សែ​ក្រវាត់​ស្បែក​អេឡិចត្រូនិក​មួយ​​នេះ​​អាច​ឲ្យ​​អ្នក​សាក​ថ្ម​ ទូរសព្ទ​បាន​យ៉ាង​ងាយ។​ ក្បាល​ខ្សែក្រវា​ត់ XOO បំពាក់​ដោយ​ថ្ម​​ប្រភេទ​លីចូម​​សេរ៉ាមិច​ប៉ូលីមែ (Lithium Ceramic Polymer) មាន​ថាមពល​ថ្ម​ 2,100mAh ដែល​អាច​បត់​បែន​បាន ​និង​ធន់​ទៅ​នឹង​អាកាស​ធាតុ​ផ្សេង​ៗ​បាន​ដោយ​មិន​មាន​បញ្ហា។

    441

    អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​គឺ​គ្រាន់​តែ​យក​ XOO មក​សាក​ថ្ម​ឲ្យ​ពេញ​​​ហើយ​ក្រ​វាត់​វា​នឹង​ចង្កេះ​​​ នោះ​អ្នក​អាច​ទៅ​ទីកន្លែង​ឆ្ងាយ​ៗ​ដោយ​មិន​បារម្ភ​រឿង​ភ្លេច​យក​ Power Bank ទៀត​នោះ​ទេ​។

    442 2210 20141118071909-4-The-belt 20141118071916-5-The-buckle

    ពេល​អស់​ថ្ម​ទូរសព្ទ​ អ្នក​​គ្រាន់​តែ​ទាញ​ខ្សែ​ USB ចេញ​ក្រៅ​ ហើយ​​ដោត​ចូល​ទូរសព្ទ​បន្ទាប់​មក​ទុក​វា​ (ទូរសព្ទ) ចោល​ក្នុង​ហោ​ប៉ៅ​ខោ​​ជា​ការ​ស្រេច។ ខ្សែក្រវា​ត់នេះ​ស្អាត​ហើយ​អាច​សាក​ថ្ម​បាន​ទៀត​ ​អញ្ចឹង​ប្រាកដ​ជា​ត្រូវ​ចិត្ត​មិត្ត​ទាំង​អស់​គ្នា​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខ្សែក្រវាត់​នេះ​អាច​សាក​ថ្ម​​ទូរសព្ទ​បាន​ទៀត! Rating: 5 Reviewed By: Unknown
    Scroll to Top