• ព័ត៌មានថ្មី

    Monday, November 17, 2014

    កូន​ Zidane ​ឡើង​ជើង​ហើយ​តើ

    Enzo Zidane ​ដែល​ជា​កូន​ប្រុស​ច្បង​របស់ Zinedine Zidane ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​មុខ​ឪពុក​របស់​ខ្លួន​ក្នុង​ការ​ប្រកួត ​មួយ​រវាង Real Madrid’s B ​និង​ក្រុម Conquense ​ដែល​ជា​លទ្ធផល​ Real ​ឈ្នះ​ ២-១។

    1416168196701_wps_80_PARIS_FRANCE_MARCH_11_Enz

    ការ​បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ​ដែរ ត្រូវ​បាន​គេ​រំពឹង​ថា​យុវជន​ឡើង​ជើង​រូប​នេះ​នឹង​បាន​ចូល​លេង​ពេញ​ជើង​ ជាមួយ​ឈុត​ Real Madrid’s B ​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ​ Spanish third division ​របស់​ប្រទេស​អេស្ប៉ាញ​ ព្រោះ​បច្ចុប្បន្ន​ Enzo ​នៅ​លេង​ក្នុង​ឈុត​ Real Madrid’s C ​ដែរ​នៅ​ឡើយ​ទេ។ មិន​ត្រឹម​តែ​ប៉ុន​នេះ​ទេ ខ្សែ​បម្រើ​វ័យ​១៩​ឆ្នាំ​ដែល​ធ្លាប់​លេង​ឱ្យ​ U15 ​របស់​អេស្ប៉ាញ​រូប​នេះ​ក៏​ត្រូវ​បាន​ខាង​ជម្រើស​ជាតិ​បារាំង​កោះ​ហៅ​ទៅ​លេង ​ក្នុង​ឈុត U19 ​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៤​នេះ។

    1



    បច្ចុប្បន្ន​នេះ Zidane ​នៅ​មាន​កូន​ប្រុស​២​នាក់​ទៀត​ឈ្មោះ​ Theo ​និង​ Eliza ​ដែល​លេង​នៅ​ឈុត​ Academy ​របស់​ Real Madrid ​នៅ​ឡើយ​ ហើយ​បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​ក៏​មាន​ក្ដី​សង្ឃឹម​ថា​កូន​ប្រុស​ទាំង​ពីរ​ នេះ​អាច​ធ្វើ​បាន​ដូច​ Enzo ​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កូន​ Zidane ​ឡើង​ជើង​ហើយ​តើ Rating: 5 Reviewed By: Unknown
    Scroll to Top