• ព័ត៌មានថ្មី

    Monday, November 17, 2014

    Blind ​របួស​យប់​មិញ ​ធ្វើ​ឱ្យ​ Man Utd ​កាន់​តែ​យ៉ាប់

    ខ្សែ​បម្រើ​ការ​ពារ​ Daley Blind ​ដែល​ដូរ​ចេញ​ត្រឹម​នាទី​ទី​២០​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Euro 2016 ​ពូល A រវាង​ហុល្លង់ និង​ឡាតវី យប់​មិញ​នោះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​បញ្ហា​ជង្គង់​ត្រូវ​សម្រាក​ព្យាបាល​ច្រើន​ សប្ដាហ៍។



    ក្រោយ​ចប់​ការ​ប្រកួត​​​​ដែល​ហុល្លង់​ស៊ីឡាតវី ៦-០ នោះ លោក Hiddink ​ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​និយាយ​ពី​ក្ដី​ បារម្ភ​ចំពោះ​របួស​របស់​ Blind ​ថា៖ “ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ដឹង​ថា​ជង្គង់​របស់​  Blind ​មាន​បញ្ហា​ខ្លាំង​ណាស់។ នេះ​មិន​មែន​ជា​រឿង​ល្អ​ទេ​សម្រាប់​ក្រុម​ទាំង​មូល​ដោយ​បាត់​បង់​ខ្សែ​បម្រើ ​ការពារ​ម្នាក់​នេះ​ជា​ច្រើន​សប្ដាហ៍​នោះ”។

    hiddink_guus640

    ដោយឡែក​​ Daley Blind ​វិញ​ក៏​បាន​សរសេរ​នៅ​លើ​ Instagram ​របស់​គេ​ដែរ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​បាន​២៥​ប្រកួត​មក​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​​ចំពោះ​របួស​របស់​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ព្យាបាល​វា​ដើម្បី​ឱ្យ​បាន​ឆាប់​ទៅ​លេង​លើ​ទីលាន​វិញ”។

    1416176781430_wps_7_daley_blind

    1416176781406_wps_6_daley_blind

    ការ​របួស​របស់​ Blind ​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ជម្រើស​ជាតិ​ហុល្លង់​មាន​ក្ដី​កង្វល់​នោះ​ទេ ​ពោល​គឺ​​ខាង​បិសាច​ក្រហម Manchester United ​ឯ​ណោះ​វិញ​ក៏​នៅ​មិន​សុខ​ដែរ​ ដោយ​សារ​បច្ចុប្បន្ន​នេះ​ លោក​ Val Gaal ​មាន​កីឡាករ​រហូត​ដល់​ទៅ​១០​នាក់​ហើយ​ដែល​មាន​របួស​។ ១០​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របួស​របស់​លោក Val Gaal ​រួម​មាន Blind , De Gea , Carrick , Rojo , Rafael , Young , Jones , Falcao , Evans ​និង​ Lingard ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Blind ​របួស​យប់​មិញ ​ធ្វើ​ឱ្យ​ Man Utd ​កាន់​តែ​យ៉ាប់ Rating: 5 Reviewed By: Unknown
    Scroll to Top