• ព័ត៌មានថ្មី

    Monday, November 3, 2014

    Samsung ឧបត្ថម្ភ​ទូរសព្ទ ៣.០០០ គ្រឿង​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេបូឡា

    Samsung ឧបត្ថម្ភ​ទូរស័ព្ទ ៣.០០០ គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ ប្រទេស​ចំនួន ៣​ នៅ​អាហ្វ្រិក​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ជំងឺ​អេបូឡា​។



     ២
    ក្នុង​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Samsung Electronics នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​ប្រកាស​ឧបត្ថម្ភ​ស្មាតហ្វូន​ចំនួន​ខាង​លើ​​ដែល​មាន​តម្លៃ​ប្រហែល ១ លាន​ដុល្លារ។ នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេបូឡា ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​កំពុង​គំរាម​កំហែង​ពិភពលោក។

    ស្មាតហ្វូន​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​តាម​រយៈ​ការិយាល័យ​សម្រប​ សម្រួល​កិច្ចការ​មនុស្ស​ជាតិ​នៃ​អង្គ​ការ​សហប្រជាជាតិ OCHA ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​នៅ​ក្នុង​គម្រោង​ទំនាក់ទំនង​មនុស្ស​ធម៌ Humanitarian Connectivity ដែល​ជា​គម្រោង​ព័ត៌មាន​វិទ្យា​របស់​អង្គការ​សហប្រជាជាតិ UN’s IT ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​សម្រួល​ដល់​កិច្ចការ​ មនុស្ស​ធម៌​នៅ​តំបន់​ដែល​កំពុង​តែ​ជួប​គ្រោះថ្នាក់។

    ទូរសព្ទ GALAXY S3 Neo ជា​ម៉ូឌែល​ទូរសព្ទ​សម្រាប់​គម្រោង​ឧបត្ថម្ភ​នេះ​ដែល​នឹង​យក​ទៅ​ប្រើប្រាស់​ ក្នុង​គ្លីនិក​វេជ្ជសាស្ត្រ​អេបូឡា 60 គ្លីនិក ក្នុង​ប្រទេស​អាហ្វ្រិក​ដែល​កំពុង​រង​គ្រោះថ្នាក់​បំផុត​ដូចជា​ប្រទេស ហ្គីណេ ​ លីបេរីយ៉ា និង សេរ៉ាឡេអូន។

    តាម​រយៈ​ការ​តម្កើង​កម្មវិធី​ទូរសព្ទ UN’s Smart Health Pro បុគ្គលិក​វេជ្ជសាស្ត្រ​នឹង​អាច​ប្រើ​ទូរសព្ទ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ និង​ប្រមូល​ទិន្នន័យ។ ចំណែក​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ការ​តាមដាន​ អាច​ភ្ជាប់​ទំនាក់ ទំនង ទៅ​កាន់​គ្រួសារ​របស់​ពួកគេ​តាមរយៈ​ទូរសព្ទ​ទាំងនោះ​ផង​ដែរ។

    ប្រព័ន្ធ​ទូរសព្ទ​នឹង​លែង​ដំណើរការ​ទាំងស្រុង​នៅ​ពេល​វីរុស​រាតត្បាត​ឆ្លង​ចូល។ ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Samsung ឧបត្ថម្ភ​ទូរសព្ទ ៣.០០០ គ្រឿង​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេបូឡា Rating: 5 Reviewed By: Unknown
    Scroll to Top