• ព័ត៌មានថ្មី

    Monday, November 3, 2014

    ហង់​ ជូន​ណារ៉ុន​៖ ​សង្ឃឹម​​​បាក់​ឌុប​ឆ្នាំ​ក្រោយ​ នឹង​​មាន​អ្នក​ជាប់​ច្រើន​ជាង​នេះ​

    រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​ឯកឧត្តម​ ហង់ ​ជួនណារ៉ុន ​សង្ឃឹម​​ការប្រលង​បាក់​ឌុប ឆ្នាំ​ក្រោយ​​​នឹង​មាន​បេក្ខជន​ជាប់​ច្រើន​​ជាង​​នេះ​ ខណៈ​​លទ្ធផល​​ប្រលង​បាក់​ឌុប​​ទាំង​ពីរ​លើក​​​​មាន​​អ្នក​ជាប់​​​​​​​ជាង​ ៤០ % ​ប៉ុណ្ណោះ។​ ​

    ថ្លែង​នៅ ​ក្នុង​វេទិកា​យុវជន​ ដែល​រៀប​ចំ​ឡើង​ ដោយ​​​​សភា​យុវ​ពាណិជ្ជករ​​អន្តរជាតិ​​​កម្ពុជា (JCI Cambodia) កាល ​ពី​ម្សិល​មិញ​​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​ ឯកឧត្តម ហង់ ​ជួនណារ៉ុន​ បាន​​មាន​ប្រសាសន៍​ តម្រូវ​ការ​ផ្នែក​​​ធនធានមនុស្ស ក្នុង​ទី​ផ្សារ​​ការងារ​ ​កាន់​តែ​ច្រើន​លើ​គ្រប់​​ផ្នែក​​ទាំង​ក្នុង​ប្រទេស​ និង​តំបន់​​ នឹង​នាំ​​ឲ្យ​យុវជន​ខ្មែរ​ខិត​ខំ​រៀន​សូត្រ​ ចាប់​យក​ជំនាញ​ណា​មួយ​ ដែល​ខ្លួនពេញ​ចិត្ត​។ “​ដូច្នេះ​​ខ្ញុំ​សង្ឃឹម​ថា​ លទ្ធផល​បាក់​ឌុប​ ឆ្នាំ​ក្រោយ​នឹង​មាន​អ្នក​ជាប់​ច្រើន​ជាង​នេះ ដោយ​ផ្អែក​លើ​តម្រូវ​ការ​ទីផ្សារ​ការងារ​​។ យុវជន​នឹង​ប្រឹង​រៀន​សូត្រ​ខ្លាំង​ឡើង​។ នេះមិន​មែន​​មាន​ន័យ​ថា​អ្នក​ជាប់​ឆ្នាំ​នេះ​មិន​​មាន​សមត្ថភាព​​នោះទេ​ ពួក​គេ​ជាប់​ដោយ​សមត្ថភាពពិត​ៗ”។ ឯកឧត្តម​​បន្ថែម។

    លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) លើក​ទី​១ មាន​អ្នក​ជាប់​​ចំនួន​ ២៥,៧២ % ក្នុង ​ចំណោម​​បេក្ខជន​ជិត ១០ ម៉ឺន​នាក់។ ចំណែក​លទ្ធផល​ប្រលង​លើក​ទី​២ ​មាន​អ្នក​ជាប់​ជិត​១៨% ក្នុង​ចំណោម​បេក្ខជន​​ជាង​ ៦៨០០០ នាក់​។ យ៉ាង​ហោច​មាន​បេក្ខជន​​ជិត​១​ម៉ឺន​នាក់​​ផេ្សង​ទៀត​បាន​បោះ​បង់​ចោល​ការ​ ប្រលង​បាក់​ឌុប​លើក​ទី​២ នេះ​៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: ហង់​ ជូន​ណារ៉ុន​៖ ​សង្ឃឹម​​​បាក់​ឌុប​ឆ្នាំ​ក្រោយ​ នឹង​​មាន​អ្នក​ជាប់​ច្រើន​ជាង​នេះ​ Rating: 5 Reviewed By: Unknown
    Scroll to Top