• ព័ត៌មានថ្មី

    Friday, November 21, 2014

    កម្មវិធី​ Things ​តម្លៃ ៩,៩៩ ដុល្លារ ​សម្រាប់ iPhone​ អាច​ដោនឡូត​ហ្វ្រី​ហើយ​

    ពេល​នេះ​ប្រិយមិត្ត​ដែល​ប្រើ​ iPhone និង iPad អាច​ដោនឡូត​កម្មវិធី​ដ៏​ពិសេស​ដែល​មាន​ឈ្មោះ​ថា Things បាន​ដោយ​ហ្វ្រី (តម្លៃ​ពី​មុន ៩,៩៩ដុល្លារ​សម្រាប់ iPhone និង ១៩,៩៩ដុល្លារ​សម្រាប់ iPad)។ Things ជា​កម្មវិធី​​ដ៏​ពិសេស​មួយ​ស្រដៀង​គ្នា​ទៅ​នឹង​ OneNote ​ដែល​ប្រើ​ប្រាស់​​សម្រាប់​កត់​ត្រា​រាល់​កិច្ចការ​​​​ឬ​គម្រោង​ណា​មួយ​ដែល​ អ្នក​ចង់​ធ្វើ។


    អ្នក​អាច​បង្កើត​គម្រោង​ផ្សេង​ៗ​តាមរយៈ Things បាន​ដោយ​ងាយ​និង​កាន់​តែ​រហ័ស​ទៀត​ផង។ បច្ចុប្បន្ន​ជា​មួយ​នឹង​កំណែ​ប្រែ​ថ្មី Thing​s បាន​ផ្ដល់​សេវាកម្ម​ Things Cloud ដែល​អាច​ឲ្យ​អ្នក​ផ្ទុក​ឬ​​ផ្ទេរ​ (Sync) គម្រោង​ឬ​កំណត់​ត្រា​ផ្សេង​​ៗ​នៅ​ក្នុង​នោះ​ (ក្នុង Things Cloud)។ ដូច្នេះ​ពេល​​មាន​ Things Cloud អ្នក​អាច​ធ្វើ​ការ​ Update ទៅ​លើ​គម្រោង​ឬ​កំណត់​ត្រា​ទាំង​នោះ​របស់​អ្នក​បាន​គ្រប់​ទីកន្លែង​និង​​ រាល់​​គ្រឿង​អេឡិចត្រូនិក​របស់ Apple ទាំង​អស់​ មិន​ថា​ iPhone, iPad ឬ​ Mac នោះ​ទេ​។

    things_iphone_screenshots_1

    things_iphone_screenshots_2

    things_mac_screenshot

    things_quick_entry

    **បញ្ជាក់​៖ កម្មវិធី Things ត្រូវ​បាន​ដាក់​ឲ្យ​ដោនឡូត​​ហ្រ្វី​សម្រាប់ iPhone និង iPad មាន​ដែន​កំណត់​ ពោល​គឺ​ត្រឹម​ថ្ងៃ​ទី ២៨ខែ​វិច្ឆិកា​នេះ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​កម្មវិធី​ Things សម្រាប់​ Mac (តម្លៃ ៤៩,៩៩ដុល្លារ) មិន​ទាន់​បាន​ដាក់​ឲ្យ​ដោនឡូត​ហ្វ្រី​នោះ​ទេ។ ​អ្នក​នឹង​មិន​ស្តាយ​ក្រោយ​នោះ​ទេ​ក្រោយ​ពេល​ដោនឡូត​កម្មវិធី​នេះ​រួច៕

    @Things សម្រាប់​ iPhone ចុច​ត្រង់​នេះ
    @​​​Things សម្រាប់​ iPad ចុច​ត្រង់​នេះ
    • Blogger Comments
    • Facebook Comments
    Item Reviewed: កម្មវិធី​ Things ​តម្លៃ ៩,៩៩ ដុល្លារ ​សម្រាប់ iPhone​ អាច​ដោនឡូត​ហ្វ្រី​ហើយ​ Rating: 5 Reviewed By: Unknown
    Scroll to Top