• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    រថយន្ត​អនាគត​​អាច​បើក​ដោយ​ខ្លួន​ឯង ​​និង​ប្រើ​ជា​ Office ​ធ្វើ​កា​រ​បាន​

    ក្រុមហ៊ុន​មួយ​ក្នុង​រដ្ឋ​ California ​ដែល​មាន​ឈ្មោះ​ថា​ Ideo ​បាន​បង្ហាញ​គំរូ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​​​​ចំនួន​បី​​ប្រភេទ​ដែល​អាច​ ប្រើ​ជា​យានជំនិះ​ផង ​និង​ជា​ការិយាល័យ​ធ្វើការ​ផង​​សម្រាប់​​​អនាគត។

    ​ប្រភេទ​រថយន្ត​ដែល​ Ideo គ្រោង​និង​បង្កើត​នោះ​គឺ​មាន​លក្ខណៈ​​មើល​ឆ្លុះ​ដែល​អាច​មើល​ឃើញ​ទាំង​ផ្នែក ​ខាង​ក្នុង​ និង​ផ្នែក​ខាង​ក្រៅ។ ហើយ​វា​ជា​ប្រ​ភេទ​ឡាន​ឆ្លាតវៃ (Smart Car) ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​​ដូច​ជា​អាច​ប្រែ​ ក្លាយ​កន្លែង​អង្គុយ​ទៅ​ជា​បន្ទាប់​ទទួល​ភ្ញៀវ​ ជា​កន្លែង​ទុក​ដាក់​អីវ៉ាន់ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​យើង​អាច​យក​វា​ធ្វើ​ជា​ការិយាល័យ​​​​​ធ្វើ​ការ​ បាន​គ្រប់​ទី​កន្លែង​។ Smart Car អាច​ដាក់​តុ​ប្រជុំ​បាន​ដល់ទៅ​ពីរ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រ​ ជុំ​ក្នុង​លក្ខណៈ​ធំ​ល្មម​បាន​។ ​

     2380A5A200000578-0-image-18_1416954589440

    អ្វី​ដែល​កាន់​តែ​ពិសេស​​នោះ​គឺ​វា​អាច​បើកបរ​ដោយ​ខ្លួន​ឯង ​​ហើយ​ពេល​ធ្វើ​ដំណើរ​ផ្ទាល់​អ្នក​មិន​បាច់​ខ្វល់​នឹង​បញ្ជា​រថយន្ត​​ តែ​អាច​ងាក​មក​ផ្ដោត​ការងារ​របស់​ខ្លួន​បាន។

    ក្រុម​អ្នក​ឌីស្សាញ​បាន​ធ្វើ​ការ​ស្មាន​ទុក​ដែរ​ថា​និង​មាន​ក្រុមហ៊ុន​ជា ​ច្រើន​ងាក​មក​ប្រើ​ប្រាស់​​Smart Car នេះ ពី​ព្រោះ​វា​អាច​ធ្វើ​ជា​ការិយាល័យ​ការងារ​​ចល័ត​បាន​គ្រប់​ទី​កន្លែង​ ជំនួស​អោយ​កន្លែង​ការ​ងារ​ដែល​មាន​ការ​ចរាចរណ៍​ណែន​ចង្អៀត និង ផ្ដល់​ភាព​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ការ​ងារ។

    លើស​ពី​នោះ​ ម៉ូដែល​រថយន្ត​ដដែល​ក៏​អាច​ប្រើជា​រថយន្ត​បញ្ជូន​ទំនិញ​ទៅ​ដោយ​ផ្ទះ​របស់​ អតិថិជន​ដោយ​ប្រើ​ប្រព័ន្ធ Wireless ​ដើម្បី​បញ្ជា។

    មើល​គំរូ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​ទាំង​បី​ម៉ូដែល​ពី​ក្រុមហ៊ុន Ideo៖

    2380A5A800000578-0-image-28_1416954735559



    2380A6DC00000578-0-image-22_1416954610357

    2380A6E100000578-0-image-25_1416954695276

    2380A57900000578-0-image-19_1416954598495

    2380A59700000578-0-image-23_1416954687809
    • Blogger Comments
    • Facebook Comments
    Item Reviewed: រថយន្ត​អនាគត​​អាច​បើក​ដោយ​ខ្លួន​ឯង ​​និង​ប្រើ​ជា​ Office ​ធ្វើ​កា​រ​បាន​ Rating: 5 Reviewed By: Unknown
    Scroll to Top