• ព័ត៌មានថ្មី

    Thursday, November 13, 2014

    បេក្ខភាព​ដណ្ដើម​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ទាំង​១០​ ចេញ​ហើយ!

    បេក្ខភាព​​ទាំង​១០​ដើម្បី​ដណ្ដើម​ពាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​ បំផុត​ប្រចាំ​ឆ្នាំ​២០១៤ ឬ ​Puskas Award​ ត្រូវ​បាន FIFA បញ្ចេញ​ឲ្យ​ដឹង​ហើយ។


     ម្ចាស់​ពាន​រង្វាន់​ចាស់ Zlatan Ibrahimovic ក៏​មាន​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​១០​នោះ​ដែរ ខណៈ​៩នាក់​ផ្សេង​ទៀត រួម​​មាន ​Tim Cahill, James Rodriguez, Pajtim Kasami, Marco Fabian, Steph Roche, Camillo Sanvezzo, Hisato Sato, Robin van Persie និង Diego Costa។

    ​បេក្ខភាព​ទាំង​១០ នឹង​​ត្រូវ​ដាក់​ឲ្យ​អ្នក​គាំ​ទ្រ​បោះឆ្នោត​លើ​គេហទំព័រ ​FIFA និង​​ទស្សនាវដ្ដី​ France Football ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ។ បេក្ខភាព​៣នាក់​ដែល​មាន​សំឡេង​ខ្ពស់​ជាង​គេ នឹង​បន្ត​ដាក់​ឲ្យ​បោះឆ្នោត​រហូត​រក​ឃើញ​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥ ពោល​គឺ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​ពាន FIFA Ballon d’Or។

    zlatan1
    Zlatan ម្ចាស់​ពាន​ឆ្នាំ​មុន

    The Puskas award ត្រូវ​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ ដើម្បី​រំលឹក​ដល់​វីរបុរស​បាល់ទាត់​​ហុងគ្រី​ Ferenc Puskas។ អ្នក​ឈ្នះ​កន្លង​មក មាន​ Cristiano Ronaldo (២០០៩), Hamit Altintop (២០១០), Neymar (២០១១), Miroslav Stoch (២០១២) និង Zlatan​ Ibrahimovic(២០១៣)។
    • Blogger Comments
    • Facebook Comments
    Item Reviewed: បេក្ខភាព​ដណ្ដើម​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ទាំង​១០​ ចេញ​ហើយ! Rating: 5 Reviewed By: Unknown
    Scroll to Top