• ព័ត៌មានថ្មី

    Monday, November 24, 2014

    Rodgers កៅអី​ក្ដៅ ក្រោយ Liverpool ចាញ់​យប់​មិញ

    លោក Brendan Rodgers ​បាន​ទទួល​ស្គាល់​ថា​កៅអី​អ្នក​ចាត់ការ​របស់​លោក​កាន់​តែ​ក្ដៅ​ហើយ​​ ក្រោយ​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម Liverpool ចាញ់​ក្រុម​ក្បែរ​បាត​តារាង Crystal Palace ៣-១ យប់​មិញ​នេះ។

    rodgers

    អ្នក​ចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ក្រអឺតក្រទម​ដល់​ថ្នាក់​គិត​ថា​កៅអី​​​​របស់​ខ្ញុំ​នៅ​តែ​មាន​ សុវត្ថិភាព​នោះ​ទេ។ ខ្ញុំ​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់​ក្លិប។ ​យើង​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ ហើយ​យើង​ត្រូវ​តែ​ទទួល​លទ្ធផល​ល្អ។ រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​របស់​យើង​ មាន​ភាព​រហ័ស​ និង​ល្អ ប៉ុន្តែ​អ្វីៗ​គឺ​ត្រូវ​មើល​លើ​លទ្ធផល”។

    Rodgers ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​លោក​បាន​ជួប​និយាយ​ជាមួយ​ម្ចាស់​ក្លិប​ជា​ជនជាតិ ​អាមេរិកាំង​​ផង​ដែរ ក្រោយ​ធ្លាក់​ដល់​លេខ​១២ ចាញ់​ក្រុម​កំពូល​តារាង​ Chelsea ដល់​ទៅ​១៨ពិន្ទុ។

    នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ Liverpool បាន​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​មុន​តាំង​ពី​ចាប់​ផ្ដើម​ការ​ប្រកួត​មិន​បាន​ ២នាទី​ផង​ដែរ ដោយ​ការ​ស៊ុត​របស់ Rickie Lambert។ ប៉ុន្តែ​ Crystal Palace បាន​ដាក់​៣គ្រាប់​វិញ ដោយ Dwight Gayle (នាទី​១៧) Joseph Ledley (នាទី​៧៨) និង Mile Jedinak (នាទី​៨១)។

    liv

    ​ក្រោយ​ជ័យជម្នះ​លើ​ហង្ស​ក្រហម ​ក្រុម​ Crystal អាច​ឡើង​ផុត​តំបន់​គ្រោះថ្នាក់ ដោយ​ឈរ​នៅ​លេខ​១៥ ខណៈ​ Liverpool ឈរ​នៅ​លេខ​១២។ លទ្ធផល​១គូ​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Hull City ២-១៕​



    liv

    liv1

    liv2
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rodgers កៅអី​ក្ដៅ ក្រោយ Liverpool ចាញ់​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top