• ព័ត៌មានថ្មី

    Friday, November 21, 2014

    ក្មេង​១៣​ឆ្នាំ​​លេង​ម៉ូដ​សក់​តាម Bale ត្រូវ​គ្រូ​ដេញ​ចេញ​ពី​ថ្នាក់

    ក្មេង​ប្រុស​ជនជាតិ​អង់គ្លេស​​វ័យ​១៣​ឆ្នាំ Lewis Kenny ត្រូវ​គ្រូ​បណ្ដេញ​ចេញ​ពី​ថ្នាក់ និង​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ ព្រោះ​តែ​កាត់សក់​​តាម​កីឡាករ​ Gareth Bale ​របស់ Real Madrid និង​កីឡាករ Sergio Aguero ​របស់​ Manchester City។

    Lewis Kenny

    ជុំវិញ​ការ​ពិន័យ​នេះ Kenny និយាយ​ថា៖ ” អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់ គឺ​ពួកគេ​ខុស​ហើយ។  កាត់​សក់​ដូច​ Sergio Aguero និង Gareth Bale ជា​ម៉ូដ​សក់​ទំនើប​សម្រាប់​ក្មេង​ប្រុស​ក្នុង​វ័យ​ខ្ញុំ”។

    ឪពុក​ម្ដាយ​ Lewis លោក Liam វ័យ​៤៩ឆ្នាំ និង Angela វ័យ​៥០​ឆ្នាំ​និយាយ​ថា ពួកគេ​ខឹង​សាលា​ណាស់ ពេល​បណ្ដេញ​កូន​របស់​ពួកគេ​ចេញយ៉ាងដូច្នេះ។

    លោក​នាយក​សាលា​ Marie Garside និយាយ​ថា៖ “ឪពុកម្ដាយ​ និង​ក្មេងៗ បាន​ដឹង​ពី​សាលារបស់​​ខ្ញុំ​ហើយ (George’s High School ) មុន​ពេល​ជ្រើសរើស​ឱ្យ​កូន​ចូលរៀន។ ពួក​យើង​មាន​គោលការណ៍​ច្បាស់​លាស់​ ចំពោះ​​អ្វីដែល​​យើង​អាច​ទទួលយក​ និង​មិន​អាច​ទទួល​យក”។

    កាល​ពី​ខែ​មុន​មិត្តសម្លាញ់​របស់ Lewis ឈ្មោះ Jack Littlewood អាយុ​១៣ឆ្នាំ ក៏​ទទួល​បាន​ការ​ពិន័យ​បែប​នេះ​ដែរ ព្រោះ​សក់​គេ​ត្រូវ​គេ​ចាត់​ទុក​ថា​ខុស​វិន័យ​សាលា៕

    Spain Soccer Champions League
    Gareth Bale
    ad_152371976Sergio Aguero
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្មេង​១៣​ឆ្នាំ​​លេង​ម៉ូដ​សក់​តាម Bale ត្រូវ​គ្រូ​ដេញ​ចេញ​ពី​ថ្នាក់ Rating: 5 Reviewed By: Unknown
    Scroll to Top