• ព័ត៌មានថ្មី

    Thursday, November 27, 2014

    ល្បី​ថា​ក្លិប​២​នៅ​អង់គ្លេស​ចង់​បាន​កីឡាករ​ Real Madrid ​ដល់​ហើយ

    ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេច​ឮ​ថា​មាន​ក្លិប​នៅ​អង់គ្លេស​២​គឺ​ Manchester United ​និង​ Arsenal កំពុង​ចរចា​ចង់​បាន​កីឡាករ​របស់​ Real Madrid ​៣​នាក់​ ពោល​គឺ បិសាច​ក្រហម​ចង់​បាន​ខ្សែ​ការពារ​ Pepe ​និង​ Fabio Coentrao ​ចំណែក​ឯ​​កាំភ្លើង​ធំ​​វិញ​ចង់​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ Isco ។



    យោង​តាម​កាសែត​អេស្ប៉ាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​ផ្សាយ​ត​ៗ​គ្នា​ ថា នៅ​ខែ​មករា​ខាង​មុខ​នេះ​លោក Van Gaal ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​នាំ​មក​ Pepe ​និង Fabio ​ទៅ​ទឹក​ដី Old Trafford។ លើស​ពី​នេះ​ទៅ​ទៀត​កាសែត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ថា មាន​តែ​២​នាក់​នេះ​ទេ​ដែល​សាកសម​ជាង​គេ​បំផុត​សម្រាប់​ទម្រង់​លេង​របស់​លោក Van Gaal ​ព្រោះ Pepe ​អាច​លេង​នៅ​តំបន់​ការពារ​ផង ​និង​បម្រើ​កណ្ដាល​ផង​ចំណែក​ឯ Fabio ​វិញ​ក៏​ដូច​គ្នា គេ​លេង​ការពារ​ឆ្វេង​ និង​អាច​ចូល​ទៅ​ជួយ​បម្រើ​ស្លាប​បាន។ ហើយ​សម្រាប់​តម្លៃ​ខ្លួន​២​នាក់​នេះ​វិញ​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​ដល់​ទៅ​៣០​លាន​ផោន (​ជាង​៤៧​លាន​ដុល្លារ​អាមេរិក)។

    FireShot Screen Capture #101 - 'Manchester United transfer news_ Manchester United ready to sign Real Madrid duo Pepe a_' - metro_co_uk_2014_11_26_manchester-united-ready-to-sign-real-madrid-duo-pepe-and-fabio-coen

    ដោយ​ឡែក​ខាង Arsenal ​វិញ​ក៏​ដូច​គ្នា​ គោល​ដៅ​របស់​គេ​នោះ​គឺ Isco ​ដែល​ជា​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់ Real Madrid ។ ទន្ទឹម​នឹង​ការ​ចង់​បាន​នេះ​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ លោក Wenger ​មើល​ឃើញ​បុរស​វ័យ​២២​ឆ្នាំ​រូប​នេះ​តាំង​ពី​គេ​លេង​នៅ​ក្លិប Malaga ​មក​ម៉្លេះ​ ប៉ុន្តែ​ពេល​នោះ​ត្រូវ​ Real ​ទិញ​បាន​មុន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យុវជន​ដែល​បញ្ចេញ​សមត្ថភាព​យ៉ាង​លេច​ធ្លោ​នៅ​រដូវ​កាល​នេះ បាន​និយាយ​ពី​មុន​មក​ហើយ​ថា រូប​គេ​មិន​ដែល​មាន​ចិត្ត​ចង់​ចេញ​ពី​អេស្ប៉ាញ​នោះ​ទេ ព្រោះ​ក្នុង​ចិត្ត​របស់​គេ​មាន​តែ​ក្លិប Real Madrid ​មួយ​គត់។ ចំពោះ​តម្លៃ​ខ្លួន​ដែល​ថា​កាំភ្លើង​ធំ​ចង់​បាន​ Isco ​នោះ​គឺ ៣៦,៦​លាន​ផោន (ជាង​៥៧​លាន​ដុល្លារ​អាមេរិក)។

    isco2

    ទោះ​ជា​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​គិត​ទុក​មុន​ប៉ុណ្ណោះ​មិន​ទាន់​មាន​អ្វី​ជា​ ផ្លែផ្កា​នោះ​ទេ ចាំ​មើល​រដូវ​កាល​ដោះដូរ​នៅ​ខែ​មករា​ខាង​មុខ​ទើប​អាច​ដឹង​ច្បាស់​បាន។ យ៉ាង​ណា​មិញ ក្រុម​បិសាច​ក្រហម​បាន​ប្រកាស​ខ្លួន​ឯង​ផ្ទាល់​ហើយ​ថា នឹង​ស្វែង​រក​ខ្សែ​ការពារ​បន្ថែម​ទៀត​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ ទោះ​ជា​មិន​បាន​២​នាក់​នេះ​ក៏​ដោយ។ ចំណែក​ Arsenal ​វិញ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចង់​បាន​កីឡាករ​ថែម​ទៀត​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​ក្រុម​មួយ​នេះ​មាន​បញ្ហា​របួស​កីឡាករ​ច្រើន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បី​ថា​ក្លិប​២​នៅ​អង់គ្លេស​ចង់​បាន​កីឡាករ​ Real Madrid ​ដល់​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top