• ព័ត៌មានថ្មី

    Friday, November 21, 2014

    Falcao ​មាន​របួស​ថ្មី​ មិន​អាច​លេង​ប៉ះ Arsenal ​បាន​ទេ

    ខ្សែ​ប្រយុទ្ធ Radamel Falcao ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​បញ្ហា​​របួស​តាំង​ពី​ចូល​ Manchester United ​មក​នោះ ពេល​នេះ​បាន​រង​របួស​ថ្មី​មួយ​ទៀត​ហើយ​គឺ​បញ្ហា​ត្រង់​កំភួន​ជើង​។ នេះ​បើ​តាម​សម្ដី​របស់​លោក Louis van Gaal ​អ្នក​ចាត់ការ​ក្លិប​បិសាច​ក្រហម។



    លោក Van Gaal ​បាន​និយាយ​អំពី​ជើង​កីឡាករ​មុន​ទៅ​ប្រកួត​ជា​មួយ​កាំភ្លើង​ធំ Arsenal ​ថា៖ “Falcao ​មិន​អាច​លេង​បាន​ទេ។ រូប​គេ​របួស​៤​សប្ដាហ៍​មក​ហើយ ខណៈ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ត្រូវ​ខកខាន​២​សប្ដាហ៍​ទៀត។ នេះ​ជា​រឿង​មិន​ល្អ​សោះ​ដោយសារ​ក្រុម​ទាំង​មូល​មាន​របួស​កីឡាករ​គ្រប់​តំបន់ ​ទៅ​ហើយ។ តែ​មាន​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ធូរ​ចិត្ត​បន្តិច​គឺ​ De Gea ​និង Di Maria ​អាច​លេង​បាន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ”។
    2356C5B100000578-2842895-image-16_1416521773197

    អតីត​ខ្សែ​ប្រយុទ្ធ​របស់ Atletico Madrid ​ខាង​លើ​នេះ​ តាំង​ពី​ Man Utd ​ខ្ចី​ជើង​ពី Monaco ​មក​ទើប​តែ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម​បាន​៥​ដង​ប៉ុណ្ណោះ​និង​រក​ គ្រាប់​បាល់​បាន​១​គ្រាប់​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Falcao ​មាន​របួស​ថ្មី​ មិន​អាច​លេង​ប៉ះ Arsenal ​បាន​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top