• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    អ៊ីយ៉ាស់! Jurgen Klopp ចង់​មើល​ងាយ​ Arsenal ​ហើយ​តើ

    Jurgen Klopp ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Dortmund ​បាន​បញ្ជាក់​ជំហរ​របស់​លោក​មុន​ប្រកួត​ជាមួយ​ Arsenal ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ UEFA Champions League ​នា​ម៉ោង​២:៤៥​នា​ទី​រំលង​អាធ្រាត្រ​យប់​នេះ​ថា លោក​មិន​បន្ធូរ​ដៃ​ដល់​កាំភ្លើង​ធំ​ឡើយ។

    237EFAA400000578-0-image-13_1416939225304

    Klopp ​បាន​និយាយ​ពេល​មក​ដល់​ទឹក​ដី Arsenal ​ថា៖ “ខ្ញុំ​មិន​សូវ​ដឹង​ពី​ស្ថានភាព​របស់​ក្រុម Arsenal ​នា​ពេល​នេះ​ទេ ហើយ​ក៏​មិន​ដឹង​ពី​របៀប​លេង​នៅ​អង់គ្លេស​ដែរ។ គម្រោង​របស់​ខ្ញុំ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្លិប​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​ អស់​ ទោះ​ជា​មាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ហើយ​ក្ដី។ យើង​ត្រូវ​ការ​ឱ្យ​កីឡាករ​ទាំង​អស់​លេង​ឱ្យ​បាន​ល្អ​ដើម្បី​ស្ដារ​មុខមាត់​ នៅ​ Bundesliga ​វិញ ដូច្នេះ​ប្រកួត​យប់​នេះ​ជាមួយ​ Arsenal យើង​មិន​បន្ធូរ​ដៃ​នោះ​ទេ​”។


    បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៤៧​ឆ្នាំ​ខាងលើ​ ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​រូប​លោក​មាន​ការ​ ទាក់ទង​ក្នុង​ការ​ផ្លាស់​មក​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ ហើយ​ក្លិប​ដែល​ទំនង​នឹង​យក​លោក​នោះ​គឺ Arsenal ​នេះ​ឯង​ ព្រោះ​ Wenger ​រដូវ​កាល​នេះ​ដឹក​នាំ​ក្រុម​មិន​សូវ​ជា​ល្អ​នោះ​ទេ ។ ហើយ​ម្ចាស់​ក្លិប​ផ្ទាល់​ក៏​ចង់​ប្ដូរ​អ្នក​ចាត់​ការ​ដែរ។ ចាំ​មើល​ប្រកួត​យប់​នេះ​ តើ​ Klopp ​អាច​ធ្វើ​បាន​ដូច​ការ​និយាយ​ខាង​លើ​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ៊ីយ៉ាស់! Jurgen Klopp ចង់​មើល​ងាយ​ Arsenal ​ហើយ​តើ Rating: 5 Reviewed By: Unknown
    Scroll to Top