• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    Real ​​អាច​ទៅ​អុកឡុក​ដល់​​ផ្ទះ​​ Basel​ ​បាន​អត់​យប់​នេះ​?

    ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ក្លិប​​យក្ស​អេស្ប៉ាញ ​Real Madrid​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្វីស​ ដើម្បី​​សួរសុខទុក្ខ​​ Basel ​ដល់​ក្នុង​ផ្ទះ​នៃ​កីឡដ្ឋាន ​St. Jakob-Park ​។ ​តើ​ Real​ ទៅ​លើក​នេះ​កាក់កប​ដែរ​ឬទេ?

    សម្ដី​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ៖​

    គេហទំព័រ​ UEFA ​បាន​ស្រង់​សម្ដី​របស់​លោក​ Carlo Ancelloti​ ថា​៖ “​​Basel ជា​ក្រុម​ដែល​មុត​ស្រួច ​ធ្លាប់​បាន​បំបាក់ ​Cheslea ​កាល​ពី​ឆ្នាំ​ទៅ។ ទោះបី​ជា​ក្រុម​យើង​បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យ៉ាង​ណា​ក្ដី​ ក៏​ការ​ប្រកួត​លើក​នេះ​នៅ​តែ​សំខាន់​ដដែល​។ ​យើង​ត្រូវ​យក​ឈ្នះ​ឲ្យ​បាន ​ទោះ​បី​ជា​មិន​នៅ​ផ្ទះ​យើង​ក៏​ដោយ។​ ការ​យក​ឈ្នះ​ គឺ​ដើម្បី​រក្សា​ភាព​ខ្លាំង​របស់​យើង​។ ​យើង​មាន​កីឡាករ​ល្អ​ដែល​អាច​រក​ជ័យ​ជម្នះ​ដល់​ក្រុម​”។​

    a.espncdn.com
    ជំនួប​រវាង​ក្រុម​ទាំង​២​កាល​ពី​ជើង​ទី​១

    ឯ​លោក​ Paulo Sousa ​គ្រូ​បង្វឹក​ Basel ​វិញ​បាន​និយាយ​ថា​៖ “​ក្រុម​យើង​បាន​ទទួល​លទ្ធផល​ និង​ការ​ចាប់​ផ្ដើម​យ៉ាង​ល្អ ​ហើយ​យើង​រីករាយ​នឹង​លទ្ធផល​នេះ​ណាស់។ ​Real Madrid​ ជា​ក្លិប​យក្ស​ខ្លាំង​មែន​ តែ​អ្វីៗ​​ដែល​អាច​កើត​ឡើង​ដោយ​មិន​អាច​រំពឹង​ទុក​ជា​មុន​។​ ក្រុម​យើង​គ្មាន​សម្ពាធ​អ្វី​នោះ​ទេ​នៅ​ក្នុង​ផ្ទះ”​។

    ប្រវត្តិ​ក្រុម​ទាំង​ពី៖​

    Basel​ និង​ Real Madrid ធ្លាប់​ជួប​គ្នា​តែ​ពីរ​ដង​ទេ ​​តាំង​ពី​ឆ្នាំ​១៩៧១ ​មក ដោយ ​Real Madrid​ ឈ្នះ​ទាំង​ពីរ​ដង​។ ប្រកួត​ចុង​ក្រោយ​ ជើង​ទី​១ នៅ UCL រដូវ​កាល​នេះ Real ស៊ី Basel ៥-១។
    ៥​ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២ គឺ​ឈ្នះ​ទាំង​អស់​ដូច​គ្នា។  Basel ​ស៊ី​ Wohlen ៣-១, ឈ្នះ ​Grasshopper ​២-០, ​បំបាក់​ Ludogorats​៤-០, ​ឈ្នះ​ ​Vaduz ​៤-០​ និង​ស៊ី Aarau ​៣-០។ ឯ​ Real Madrid ​វិញ​ យក​ឈ្នះ​ Cornella ​៤-១, ​បំបាក់ ​Granada ​៤-០, ស៊ី​ Liverpool ​១-០, ​លត់ ​Rayo Vallecano ៥-១​ និង​បំបាក់​ Eibar ​៤-០។

    ជើង​កីឡាករ៖​

    Real Madrid ​នឹង​ត្រូវ​អវត្តមាន Dani Carvajal (របួស​សរសៃពួ​រ)​ Sami Khedira (របួស​សរសៃពួរ​​) Jesé Rodríguez (ជង្គង់)
    ជម្រើស​ដំបូង​របស់​លោក​ Carlo Ancelloti​ អាច​មាន​ដូច​ជា​៖ Casillas; Arbeloa, Pepe, Sergio Ramos, Marcelo; Modrić, Kroos, James Rodríguez; Ronaldo, Bale, Benzema។



    ឯ ​Basel ​វិញ​នឹង​ត្រូវ​អវត្តមាន​៖ Philipp Degen (ប្រអប់​ជើង), Marcelo Díaz (ជាប់​បម្រាម), Ivan Ivanov (ជង្គង់) ​
    ជម្រើស​ដំបូង​របស់​លោក Paulo Sousa អាច​មាន​៖ ​Vaclík; Schär, Xhaka, Samuel; D Degen, Frei, Calla, Safari; Gonzalez, Gashi; Streller។

    គូ​ទាំង​អស់​យប់​នេះ៖

    result
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ​​អាច​ទៅ​អុកឡុក​ដល់​​ផ្ទះ​​ Basel​ ​បាន​អត់​យប់​នេះ​? Rating: 5 Reviewed By: Unknown
    Scroll to Top