• ព័ត៌មានថ្មី

    Wednesday, November 19, 2014

    អីយ៉ា! Messi ​បើក​ភ្លើង​ខៀវ​ហើយ​តើ!

    Lionel Messi ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​លេង​នៅ​ Barcelona ​រហូត​ចូល​និវត្តន៍​នោះ​ ពេល​នេះ​បាន​បង្ហើប​ប្រាប់​កាសែត​អាហ្សង់ទីន​ថា​រូប​គេ​ចង់​នៅ​ Nou Camp ​រហូត​ដែរ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​អាច​ប្រែ​ប្រួល​បាន​គ្រប់​ពេល​មិន​ស្ថិត​ថេរ​នោះ​ ទេ។ នេះ​មាន​ន័យ​ថា​ថ្ងៃ​ណាមួយ​រូប​គេ​អាច​ចាកចេញ​ពី​អេស្ប៉ាញ​ក៏​ថា​បាន។

    226EC37300000578-0-image-10_1416319448386

    ខ្សែ​ប្រយុទ្ធ Lionel Messi ​ដែល​លេង​នៅ​ក្លិប​ Barca តាំង​ពី​តូច​មក​នោះ​បាន​និយាយ​ប្រាប់​កាសែត Ole ​របស់​អាហ្សង់ទីន​ថា៖ “ខ្ញុំ​នៅ​ Barcelona ​ហើយ​ពេល​នេះ​ខ្ញុំ​គិត​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្លិប​ឈ្នះ​ពាន​រង្វាន់​ដែល​ ចង់​បាន​ប៉ុណ្ណោះ ហើយ​ទៅ​អនាគត​យើង​នឹង​ចាំ​មើល​ទៀត គ្រប់​យ៉ាង​អាច​ផ្លាស់​ប្ដូរ​បាន​គ្រប់​ពេល​នៅ​ក្នុង​វិស័យ​កីឡា។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ហើយ​ថា​នឹង​នៅ​ Barca ​រហូត ប៉ុន្តែ​អ្នក​នឹង​មិន​ដែល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ចង់​បាន​នោះ​ទេ​ខ្ញុំ​ក៏ ​អីចឹង​ដែរ យើង​អាច​ចង់​នៅ​ទី​ណា​មួយ​តែ​មិន​ប្រាកដ​ថា​យើង​អាច​សម្រេច​បាន​នោះ​ទេ។ គ្រប់​យ៉ាង​ផ្លាស់​ប្ដូរ​រហូត ខ្ញុំ​ក៏​ចឹង​ដែរ”។


    ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ​នៅ​ជាប់​កុង​ត្រា​ជាមួយ Barcelona ​រហូត​ដល់​ឆ្នាំ​២០១៨​ឯ​ណោះ​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​និយាយ​ថា​មាន​ក្លិប​២​ដែល ​ចង់​បាន​រូប​គេ​នៅ​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​គឺ PSG ​និង Man City។ ចំពោះ​តម្លៃ​ខ្លួន​នៃ​ពាក្យ​ចចាមអារ៉ាម​នោះ​វិញ​គឺ​កប​ពពក​តែ​ម្ដង​ ២០០​លាន​ផោន (៣១២​លាន​ដុល្លារ​អាមេរិក)៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អីយ៉ា! Messi ​បើក​ភ្លើង​ខៀវ​ហើយ​តើ! Rating: 5 Reviewed By: Unknown
    Scroll to Top