• ព័ត៌មានថ្មី

    Tuesday, November 25, 2014

    Messi ​លេខ​១៦, CR7 ​លេខ​៨ ​ក្នុង​តារាង all-time top scorers

    Top 5 leagues all-time top scorers ​គឺ​ជា​តារាង​ទិន្នន័យ​នៃ​ការ​រក​គ្រាប់​បាល់​សរុប​​របស់​កីឡាករ​ដែល​លេង​នៅ ​លីក​កំពូល​​​ក្នុង​ប្រទេស​ចំនួន​៥​គឺ អេស្ប៉ាញ អង់គ្លេស​ អាល្លឺម៉ង់ អ៊ីតាលី ​និង​បារាំង តាំង​ពី​ដើម​រៀង​មក។ ​នៅ​ក្នុង​​តារាង​នេះ​ Cristiano Ronaldo ​និង Lionel Messi ​មិន​មែន​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នោះ​ទេ ពោល​គឺ​ពួកគេ​បាន​ត្រឹម​៨​ (Ronaldo) ​និង​លេខ​១៦ ​(Messi) ​ប៉ុណ្ណោះ។

    FireShot Screen Capture #098 - 'Lionel Messi is 15th & Cristiano Ronaldo is 8th in top 5 leagues all-time top scorers_ _' - www_101greatgoals_com_blog_lionel-messi-is-15th-cristiano-ronaldo-is-8th-in-top-5-leagues-

    ​ទិន្នន័យ​នេះ​គឺ​គិត​ត្រឹម​អាទិត្យ​មុន​ប៉ុណ្ណោះ​ មិន​បាន​បូក​បញ្ចូល​គ្រាប់​បាល់​ដែល​ Ronaldo ​និង Messi ​រក​បាន​ក្នុង​ប្រកួត​​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នោះ​ទេ។ តាម​ពិត​ទៅ Messi អាច​រក​បាន​៣គ្រាប់​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​នៅ La Liga របស់ Telmo Zarra រួច​បាត់​ទៅ​ហើយ។


    2014-06-05-Cristiano-Ronaldo-Messi

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​នេះ​មិន​មែន​មាន​ន័យ​ថា​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​នៅ​ចំណាត់​ថ្នាក់​នេះ​រហូត​នោះ​ទេ ព្រោះ​ពួកគេ​នៅ​លេង​បាន​ត​ទៀត ​ចំណែក​កីឡាករ​ផ្សេង​ៗ​ដែល​មាន​លេខ​រៀង​ល្អ​ជាង​នោះ​គឺ​​សុទ្ធ​ចូល​និវត្តន៍ ​អស់​ហើយ។

    បើ​ប្រៀប​ធៀប​តែ​កីឡាករ​ពីរ​នាក់​គឺ Cristiano Ronaldo ​និង Lionel Messi ​វិញ​តើ​ប្រិយមិត្ត​គិត​ថា​នរណា​ដែល​អាច​បំបែក​កំណត់​ត្រា​រក​គ្រាប់​បាល់​ បាន​ច្រើន​ជាង​គេ​លើ​លោក​នេះ​បាន?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​លេខ​១៦, CR7 ​លេខ​៨ ​ក្នុង​តារាង all-time top scorers Rating: 5 Reviewed By: Unknown
    Scroll to Top