• ព័ត៌មានថ្មី

    Friday, November 14, 2014

    តិច​ Gareth Bale ​ទៅ​ Chelsea ​ក្នុង​តម្លៃ​ខ្លួន​១៤១​លាន​ដុល្លារ​មែន​ទៅ?

    ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ការ​ផ្ទេរ​ Gareth Bale ​ទៅ​ Chelsea ជា​ពិសេស​នោះ​គឺ​គេហទំព័រ Metro ​តែ​ម្ដង​ដែល​បាន​និយាយ​ថា Real Madrid ​កំពុង​ពិចារណា​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ​ក្នុង​តម្លៃ​ខ្លួន​កប់​ពពក​ ១៤១​លាន​ដុល្លារ​អាមេរិក។



    គេហទំព័រ Metro ​បាន​ចុះផ្សាយ​ថា​លោក Ancelotti ​ដែល​ជា​អ្នក​ចាត់​ការ​ក្លិប​ Real Madrid ​កំពុង​ពិចារណា​រឿង​លក់​ Bale ​នេះ​ហើយ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខែ​មករា​ខាង​មុខ ដោយ​សារ​ខាង Chelsea ​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់​អាច​ពិចារណា​បាន​ ខណៈ​ដែល​ Isco ​ក៏​មាន​ទម្រង់​លេង​ល្អ​អាច​ជំនួស​កន្លែង​ Bale ​បាន​ដែរ​នោះ។ មួយ​វិញ​ទៀត​គេហទំព័រ​ 101greatgoals ​ក៏​បាន​សរសេរ​ដែរ​ថា នេះ​ជា​រឿង​អាច​ទៅ​រួច​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែងតែ​និយាយ​ថា​ក្នុង ​បេះដូង​របស់​គេ​គឺ​នៅ​តែ​នឹង​អ្នក​គាំទ្រ​នៅ​អង់គ្លេស​រហូត​។

    isco_6iidrx1j7g3x1bnx252vwbd84

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នេះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​ខាង​សារព័ត៌មាន​ប៉ុណ្ណោះ មិន​ទាន់​មាន​ខាង​ក្លិប​ណា​មួយ​ចេញ​មក​បកស្រាយ​ឱ្យ​បាន​ច្បាស់​ថា​នេះ​ជា​ រឿង​ពិត​ឬ​រឿង​មិន​ពិត​នោះ​ទេ។ ណា​មួយ​ Gareth Bale ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ ថា​ការ​ដែល​បាន​លេង​ជាមួយ Cristiano Ronaldo ​ជា​រឿង​ល្អ​បំផុត​សម្រាប់​គេ ហើយ​រូប​គេ​ផ្ទាល់​ក៏​បាន​សន្យា​ដែរ​​ថា​នឹង​ព្យាយាម​ហ្វឹកហាត់​ឱ្យ​មាន​ ទម្រង់​លេង​ដូច​ CR7 ​នេះ​អីចឹង​ដែរ​នៅ​ Real Madrid ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: តិច​ Gareth Bale ​ទៅ​ Chelsea ​ក្នុង​តម្លៃ​ខ្លួន​១៤១​លាន​ដុល្លារ​មែន​ទៅ? Rating: 5 Reviewed By: Unknown
    Scroll to Top