• ព័ត៌មានថ្មី

    Tuesday, November 18, 2014

    អាហារ​៩​ប្រភេទ​ បំផ្លាញ​ជីវិត​សិច​ ដោយ​មិន​ដឹងខ្លួន

    ក្រៅ​ពី​អាហារ​ដែល​ជួយ​ជម្រុញ​ថាមពល​ផ្លូវ​ភេទ ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​មាន​ផល​មិន​ល្អ​ចំពោះ​រឿង​លើ​គ្រែ​​នោះ​ដែរ។ ​ជាក់ស្ដែង​​​ប្រភេទ​អាហារ​៩​មុខ​​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខាង​ក្រោម​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា​​អាច​បំផ្លាញ​ជីវិត​សិច​របស់​អ្នក​ដោយ​មិន​ខ្លួន បើ​ទទួល​ច្រើន​ពេក៖



    ១. សណ្ដែកសៀង

    10

    សណ្ដែកសៀង​មាន​ផ្ទុក​សារធាតុ phytoestrogens និង isoflavones ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​​សិច (testosterone) ​១៩%។ គេ​បាន​រក​ឃើញ​ថា​ការ​ទទួលទាន​សណ្ដែកសៀង​ច្រើន​ជាង​ ១២០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ​អាច​ធ្វើ​ឲ្យ​ចំនួន​មេ​ជីវិត​ឈ្មោល​មាន​ការ​ធ្លាក់​ចុះ។ ដូចនេះ​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​សណ្ដែកសៀង​ដើម្បី​ឲ្យ​ជីវិត​ផ្លូវ​ភេទ​អ្នក ​បាន​រីករាយ។
    ២. ឈីស (Cheese)

    2

    ឈីស​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ មិន​បាន​ផ្សំ​ពី​ធម្មជាតិ និង​​ត្រូវ​បាន​គេ​​ដាក់​ថ្នាំ​​​ប្រឆាំង​មេរោគ​ថែមទៀត​ផង​ដើម្បី​ធ្វើ​ឲ្យ​ វា​នៅ​តែ​ស្រស់​ល្អ។ សារធាតុ​គីមី​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​​អ័រម៉ូន testosterone និង អ័រម៉ូន estrogen ក្នុង​រាងកាយ និង បង្កើន​កម្រិត​អ័រម៉ូន xenoestrogenes ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​មុខងារ​ផ្លូវ​ភេទ។ ដូចនេះ​ប្រសិន​បើ​លោក​អ្នក​ចង់បាន​ចំណង់​ខ្លាំង​គួរតែ​ទទួលទាន​ប៊័រ​ជំនួស​ វិញ​ទើប​ប្រសើរ។
    ៣. ជីរអង្កាម

    3

    ជា​ការពិត​ណាស់​ដែល​ជីរអង្កាម​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ និងល្អ​សម្រាប់​ការ​ដកដង្ហើម ប៉ុន្តែ​វា​មាន​ផល​ប៉ះពាល់​ចំពោះ​ជីវិត​ផ្លូវ​ភេទ​វិញ។ ជីរអង្កាម​​មាន​ជាតិ​ Menthol ដែល​ជួយ​​ឲ្យ​​ខ្យល់​ដង្ហើម​ត្រជាក់ តែ​វា​ក៏​ធ្វើ​ឲ្យ​ចំណង់​ថយ​ចុះ​នោះ​ដែរ។
    ៤. ពោត

    4

    អ្នក​ប្រាកដ​ជា​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា​ពោត​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​ការ​រួមភេទ។ វា​មាន​សារធាតុ​ anti-aphrodisiac ដែល​ធ្វើ​ឲ្យ​ថាមពល​ភេទ​ថយ​ចុះ​ពេល​កំពុង​ប្រតិបត្តិការ។ ក្រៅពី​នេះ​ទៅ​ទៀត ​វា​ក៏​អាច​បន្ថយ​បំណង​ចង់​ឡើង​គ្រែ​របស់​មនុស្ស​យើង​បាន​ដែរ។
    ៥. ស្ករ​សិប្បនិមិត្ត

    5

    អ្នក​អាច​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​ដោយ​ទទួលទាន​ស្ករ​សិប្បនិម្មិត ប៉ុន្តែ​​ជីវិត​សិច​របស់​អ្នក​នឹង​ថយ​ចុះ​​​ដោយ​សារ​​តែ​ការ​ទទួល​ស្ករ​នេះ​ ដូចគ្នា។ ស្ករ​សិប្បនិម្មិត​ទាំងអស់​មាន សារធាតុ Aspartame ដែល​​អាច​​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ serotonin ដែល​ជា​​អ័រម៉ូន​​​ជួយ​ឲ្យ​អារម្មណ៍​រីករាយ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ផ្គាប់ចិត្ត​ដៃគូ​របស់​អ្នក​គួរ​ប្រើ​ ទឹកឃ្មុំ​ជំនួស​ស្ករ​សិប្បនិម្មិត​ល្អ​ជាង។
    ៦. អាហារ​កំប៉ុង

    6

    អាហារ​កំប៉ុង​ជា​អាហារ​ងាយស្រួល​ចម្អិន និង​អាច​រក​បាន​គ្រប់​ហាង​ទំនិញ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​វា។ ប៉ុន្តែ​​អ្នក​គួរ​ចាប់​ផ្ដើម​កាត់​បន្ថយ​វា​ខ្លះ​ ព្រោះ​វា​ជា​ហេតុផល​ដ៏​សំខាន់​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ជួប​ បញ្ហា។ អាហារ​កំប៉ុង​មាន​ផ្ទុក​សារធាតុ​គីមី bisphenol-A (BPA) ជាតិ​សូដ្យូម និង​មាន​ជាតិ​ប៉ូតាស្យូម​តិច។ ចំនួន​ច្រើន​នៃ​ជាតិ​សូដ្យូម​មាន​វត្តមាន​នៅ​ក្នុង​អាហារ​កំប៉ុង​នាំ​ឱ្យ​ មាន​សម្ពាធ​ឈាម​ខ្ពស់​ ដូច្នេះ​រារាំង​ដល់​លំហូរ​ឈាម​ទៅ​សរីរាង្គ​ភេទ។

    ៧. សូដា និង ភេសជ្ជៈ

    7

    ក្រៅ​ពី​អាច​បណ្ដាល​ឲ្យ​ធាត់ ភេសជ្ជៈ​​​ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ពុក​ធ្មេញ ធ្វើ​ឲ្យ​អារម្មណ៍​មិន​ល្អ និង​ជំងឺ​ផ្សេង​ៗ​ទៀត។ ភេសជ្ជៈ​ទាំង​នេះ មាន​សារធាតុ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស។
    ៨. កាហ្វេ

    D

    មនុស្ស​ភាគ​ច្រើន​​តែងតែ​ទទួលទាន​កាហ្វេ និង​ត្រូវ​បាន​អាស៊ីដ​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន។ ទោះជា​យ៉ាងណា​ផឹក​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​អាច​នឹង​មាន​គ្រោះថ្នាក់។ វា​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដែល​បណ្ដាល​ឲ្យ​អ័រម៉ូន cortisol ចូល​ទៅក្នុង​រាងកាយ។ កាហ្វេ​អាច​រំខាន​ដល់​ការងារ​របស់​ក្រពេញ Adrenal ដូច្នេះ​បណ្ដាល​ឱ្យ​អតុល្យភាព​អ័រម៉ូន​មាន​ភាព​តានតឹង។
    ៩. គ្រឿងស្រវឹង

    9

    ការ​សេព​គ្រឿងស្រវឹង​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​ លាន​នាក់​កើត​ជំងឺ​ហើយ​វា​ថែមទាំង​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ផង​ ដែរ។ ព្រោះ​ពេល​សេព​គ្រឿងស្រវឹង​អាច​បណ្ដាល​កាត់បន្ថយ​​ផលិត​កម្ម​អ័រម៉ូន​សិច។ ស្ត្រី​អាច​ប្រឈមមុខ​នឹង​បញ្ហា​ឆាប់​អស់​រដូវ ​ខណៈ​ដែល​បុរស​ងាយ​នឹង​អស់​ចំណង់​តែ​ម្ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាហារ​៩​ប្រភេទ​ បំផ្លាញ​ជីវិត​សិច​ ដោយ​មិន​ដឹងខ្លួន Rating: 5 Reviewed By: Unknown
    Scroll to Top