• ព័ត៌មានថ្មី

    Tuesday, November 11, 2014

    ម៉ោង ១១ ព្រឹក​នេះ Microsoft មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឲ្យ​អ្នក​គាំទ្រ​តាមដាន

    Microsoft បាន​ប្រកាស​ថា ព្រឹក​នេះ​ម៉ោង ១១ (ម៉ោង​នៅ​កម្ពុជា) ក្រុមហ៊ុន​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​ប្រិយមិត្ត​អ្នក​ គាំទ្រ ជាមួយ​ការ​បើក​សម្ពោធ​ទូរសព្ទ​ស៊េរី​ថ្មី​​ដំបូង​ដែល​ប្រើ​ស្លាកយីហោ Microsoft។ ការ​​ប្រកាស​បញ្ចេញ​ទូរសព្ទ​ស៊េរី​ថ្មី​របស់ Microsoft ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចប់​សករាជ​ការ​ប្រើ​ស្លាក​យីហោ​ទូរសព្ទ Nokia ដោយ​ប្តូរ​ប្រើ​ឈ្មោះ​យីហោ​ថ្មី​ Microsoft នៅ​លើ​ទូរសព្ទ​ស៊េរី​ក្រោយ​ៗ​របស់​ខ្លួន។


     អ្នកគាំទ្រ ប្រាកដ​ជា​ចង់​ដឹង​ពី​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ផលិតផល​ទូរសព្ទ​ដំបូង​ដែល ​ប្រើ​ស្លាក​យីហោ​ Microsoft គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​? អីចឹង រង់ចាំ​តាមដាន​​ Sabay នឹង​ផ្តល់​ជូន​​ព័ត៌មាន​ទាន់​ហេតុការណ៍​សម្រាប់​ទូរសព្ទ​ដំបូង​ដែល​ប្រើ​ យីហោ Microsoft នេះ​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម៉ោង ១១ ព្រឹក​នេះ Microsoft មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឲ្យ​អ្នក​គាំទ្រ​តាមដាន Rating: 5 Reviewed By: Unknown
    Scroll to Top