• ព័ត៌មានថ្មី

    Monday, November 10, 2014

    Galaxy S6 ​អេក្រង់​កោង​ដូច Note Edge ស្រឡាញ់​អត់?

    វត្តមាន Galaxy S5 កាល​ពី​ដើម​ឆ្នាំ ២០១៤​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​ លោក​យ៉ាង​ច្រើន ​​ហើយ​​ពេល​ឥឡូវ​នេះ​ទៀត​សោត​​​មាន​ព័ត៌មាន​​មួយ​ចំនួន​លេច​ឮ​អំពី Galaxy S6 ថា​​នឹង​មាន​ផ្នែក​គែម​រាង​កោង​ដូច​ Galaxy Note Edge អញ្ចឹង។

    Galaxy S6 នឹង​បំពាក់​ដោយ​អេក្រង់​រាង​កោង​នៅ​ផ្នែក​គែម​ទាំង​សង​ខាង​​ស្រដៀង​គ្នា​នឹង ​ Galaxy Note Edge ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​អេក្រង់​ Note Edge រាង​កោង​តែ​ផ្នែក​ខាង​ស្ដាំ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​​ជំនាញ​មួយ​រូប​ឈ្មោះ Jerry Kang នៅ​ក្នុង​សន្និសីទ IHS Display។


      រូបរាង​គំរូ Galaxy S6 ផ្នែកគែម​ទាំងសង​ខាង​រាងកោង

    អ្នក​ជំនាញ​ដដែល​ក៏​បាន​បន្ថែម​ទៀត​ថា​ ដំបូង​ Samsung ​ចង់​បំពាក់​​អេក្រង់​ Smartphone រាង​កោង​ផ្នែក​គែម​ (ទាំង​សង​ខាង​) ទៅ​លើ Note Edge តែ​គម្រោង​នោះ​ក៏​បាន​ប្រែ​ប្រួល​ភ្លាម​​ដោយ​តម្រូវ​ឲ្យ Note Edge បំពាក់​ដោយ​អេក្រង់​រាង​កោង​តែ​ផ្នែក​ខាង​ស្ដាំ​ប៉ុណ្ណោះ។ លើស​ពី​នេះ S6 នឹង​បំពាក់​ដោយ​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក QHD និង​មាន​ Resolution 2560 x 1760 pixels (រួម​ទាំង​ Resolution ផ្នែក​គែម​ទាំង​សង​ខាង)៕

    ចាំ​តាម​ដាន​តទៅ​ទៀត​ថា​តើ​ S6 ជំនាន់​ក្រោយ​របស់ Samsung ពិត​ជា​មាន​អេក្រង់​​រាង​កោង​នៅ​ផ្នែក​គែម​ទាំង​សង​ខាងដូច​ព័ត៌មាន​ដែល​លេចឮ ​ឬ​យ៉ាង​ណា? ប្រសិន​ជា​ដូច្នោះ​មែន​ តើ​វា​នឹង​អាច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ខ្លាំង​ដូច​ Galaxy S5 ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Galaxy S6 ​អេក្រង់​កោង​ដូច Note Edge ស្រឡាញ់​អត់? Rating: 5 Reviewed By: Unknown
    Scroll to Top