• ព័ត៌មានថ្មី

    Wednesday, November 26, 2014

    Messi ហ៊ែតទ្រីក​បំបែក​កំណត់ត្រា Raul

    Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ Champions League ក្រោយ​ធ្វើ​បាន​ហ៊ែតទ្រីក​ទល់នឹង​ក្រុម APOEL Nocosia យប់​មិញ​នេះ។ ៣គ្រាប់​បន្ថែម​នោះ ជា​គ្រាប់​បាល់​ទី​៧២, ៧៣ និង​៧៤ បំបែក​កំណត់ត្រា​របស់ Raul ដែល​ធ្វើ​បាន​៧១គ្រាប់។

    ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ដែល​ជា​តួ​ឯក​របស់ Barcelona រូប​នេះ បាន​ស៊ុត​ចូល​គ្រាប់​ទី​៧១ តាម​ស្មើ Raul កាល​ប៉ះ Ajax ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ។


    ក្រោយ​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​នេះ Messi បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​អាច​បំបែក​កំណត់ត្រា​ក្នុង​ពាន​រង្វាន់​ដ៏​ សំខាន់​ ប៉ុន្តែ​​ក្រៅ​ពី​បំបែក​កំណត់ត្រា វា​ជា​ប្រកួត​ដ៏​ធំ​របស់​យើង។ យើង​ចង់​ប្រកួត​ប្រជែង​ក្នុង​គ្រប់​ពាន​រង្វាន់ ហើយ​យើង​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​យប់​នេះ”។

    Messi បាន​ក្លាយ​ជា​តារា​មិន​អាច​ខ្វះ​បាន​ ដែល​រះ​បំភ្លឺ​ Barcelona ក្នុង​រយៈ​ពេល​១ទសវត្ស​ចុង​ក្រោយ។ ត្រឹម​អាយុ​២៧ឆ្នាំ រូប​គេ​នៅ​មាន​ពេល​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​រក្សា​កំណត់ត្រា​នេះ ខណៈ​កំណត់ត្រា​ស៊ុត​ចូល​ច្រើនបំផុត​នៅ La Liga ក៏​បុរស​កូន​១​នេះ បំបែក​បាន​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ៕​​

    messi4
     
    messi1

    messi2

    messi3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ហ៊ែតទ្រីក​បំបែក​កំណត់ត្រា Raul Rating: 5 Reviewed By: Unknown
    Scroll to Top