• ព័ត៌មានថ្មី

    Saturday, November 29, 2014

    ​Specs និង រូបរាង​គំរូ​ Galaxy S6 សុទ្ធ​តែ​ញាក់​សាច់​ នរណា​មិន​បេតី!

    Samsung Galaxy S6 កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​សម្រាប់​អ្នក​ដែល​តែង​តែ​គាំ​ទ្រ​​ផលិត​ផល​របស់​ក្រុមហ៊ុន Samsung។ ពេល​នេះ​វិញ​អ្នក​​ជំនាញ​ផលិត​ឧបករណ៍​​អេឡិចត្រូនិក​គំរូ​ដ៏​ល្បី​របស់​ឥណ្ឌា​ឈ្មោះ 91mobiles បាន​​ផលិត​រូបរាង​គំរូ Galaxy S6 ដែល​មើល​ទៅ​ស្អាត​​ហើយ​ប្លែក។ អញ្ចឹង​ទៅ​មើល​ពី​លក្ខណៈ​លម្អិត​​នៃ​គំរូ​ Galaxy S6 បន្តិច​មើល៍៖

    samsung_galaxy_s6

    លក្ខណៈ​លម្អិត​នៃ​គំរូ​ Galaxy S6៖

    -រូបរាង​ពាក់​កណ្ដាល​ស្រោប​ដោយ​អាលុយមីញ៉ូម​ (ផ្នែក​ខាង​ក្រោយ​ពាក់​កណ្ដាល​ស្រោប​ដោយ​បន្ទះ​ធ្វើ​ពី​ស្បែក​រឹង​)
    -អេក្រង់​ទំហំ ៥,៥អ៊ីញ​ និង​ Resolution QHD កម្រិត1440 x 2560 pixels
    -ផ្នែក​ខាង​មុខ​មាន​ប៊ូតុង​ចុច​បី​ដូច​ម៉ូដែល​មុន​ៗ​ដែរ រី​ឯ​ប៊ូតុង​ Home បំពាក់​ដោយ​បច្ចេកវិទ្យា Fingerprint Sensor សម្រាប់​ស្កេន​ម្រាម​ដៃ​
    -កាមេរ៉ា​ក្រោយ​ទំហំ 20 MP (​ប្រើ​បច្ចេកវិទ្យា OIS និង​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K) ​ និង​មាន​ Flash ប្រភេទ LED ​ចំនួន​ពីរ​គ្រាប់​នៅ​សង​ខាង រី​ឯ​កាមេរ៉ា​មុខ​ទំហំ 5MP (បំពាក់​ដោយ​បច្ចេកវិទ្យា BSI Sensor) ដែល​មាន​ Wide Angle ធំ​មិន​​ធ្វើ​ឲ្យ​​រូប​ភាព​ Selfie ដាច់​កំណិច​កំណាត់​និង​អាច​សន្ទនា​​ជា​វីដេអូ​បាន​ក្នុង​កម្រិត Full HD​
    ​-កម្រាស់ ៧,៥ម.ម និង​ទម្ងន់ ១៣០ ក្រាម​
    -មាន​ Sensor ​នៅ​ពី​ក្រោយ​សម្រាប់​វាស់​ចង្វាក់​បេះ​ដូង​ S5 ដែរ
    -Memory ទំហំ 32GB/ 64GB/ 128GB (អាច​បន្ថែម MicroSD Card ពី​ក្រៅ​បាន​ 128GB) និង RAM ទំហំ 4GB
    ​-CPU ប្រភេទ Octa-Core មាន​ល្បឿន 2.0GHz
    -ប្រព័ន្ធ​អ៊ីនធឺណិត 4G/ LTE,
    -តំណ​ភ្ជាប់​ផ្សេង​ៗ៖ Wi-Fi -AC, Bluetooth 4.0 LP និង​ NFC
    -​​រន្ធ​ដោត​ USB ទំហំ 2.0
    -ថាមពល​ថ្ម 3000 mAh និង​មាន​​បំពាក់​ដោយ​​បច្ចេកវិទ្យា​ដែល​អាច​សាក​ថ្ម​បាន​លឿន​ប្រើ​ពេល​តែ ៣០នាទី​ប៉ុណ្ណោះ
    -មាន​មុខងារ​សន្សំ​សំចៃ​ថ្ម​​ខ្លាំង​ (Ultra Power Saving Mode) ដែល​អាច​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​ (ពេល​ជិត​អស់​ថ្ម) បាន​កន្លះ​ថ្ងៃ។
    -ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop
    -User Interface ​ប្រភេទ  TouchWiz ដែល​ជា​បច្ចេកវិទ្យា​ផលិត​ដោយ Samsung៕
    samsung_galaxy_s63samsung_galaxy_s64samsung_galaxy_s65samsung_galaxy_s66samsung_galaxy_s67samsung_galaxy_s68
    • Blogger Comments
    • Facebook Comments
    Item Reviewed: ​Specs និង រូបរាង​គំរូ​ Galaxy S6 សុទ្ធ​តែ​ញាក់​សាច់​ នរណា​មិន​បេតី! Rating: 5 Reviewed By: Unknown
    Scroll to Top