• ព័ត៌មានថ្មី

    Monday, November 3, 2014

    Gerrard​ អាច​​ទៅ​លេង​នៅ​អាមេរិក បើ​ចេញ​ពី ​Liverpool

    Steven Gerrard​ អាច​នឹង​ចាក​ចេញ​ពី​អង់គ្លេស​ ទៅ​​លេង​នៅ​សហរដ្ឋ​អាមេរិក​​ក្នុង​ក្លិប New York Cosmos ប្រសិន​បើ​ចេញ​ពី​ Liverpool ក្រោយ​ចប់​រដូវ​កាល​នេះ។


     កុងត្រា​របស់​ប្រធាន​ក្រុម​រូប​នេះ ​​នឹង​ត្រូវ​ចប់​នៅ​​ដំណាច់​រដូវ​កាល​នេះ​ហើយ ប៉ុន្តែ​ហង្ស​ក្រហម​មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ឲ្យ​នៅ​ឡើយ​ទេ។ ​ បើ​ពេល​នោះ​មក​ដល់​មែន ខ្សែ​​​បម្រើ​វ័យ​៣៤ឆ្នាំ​​រូប​នេះ នឹង​ត្រូវ​ដើរ​ចេញ ទោះ​ចង់​ឬ​មិន​ចង់​ក៏​ដោយ​​ ហើយ​ក្លាយ​ទៅ​ជា​កីឡាករ free agent។
    ​​​​​
    ប្រភព​ពី ​Daily Mail ​បាន​ឲ្យ​ដឹង​ថា​​ក្រុម New York Cosmos អាច​ជា​គោលដៅ​របស់​ Gerrard​ ដោយ​សារ​តែ​ក្លិប​​ដែល​ទើប​ទិញ​បាន​ Raul ​កាល​ពី​សប្ដាហ៍​មុន​នេះ ​មាន​អតីត​នាយក​ប្រតិបត្តិ​ Liverpool លោក Rick Parry ធ្វើ​ជា​​សមាជិក​ក្រុមប្រឹក្សាភិបាល។

    Gerrard ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​របស់​ Liverpool ក្រោយ​ពី​កីឡាករ​រូប​នេះ​ស្មោះស្ម័គ្រ​នៅ​ជាមួយ​ក្លិប​នេះ​តាំង​ពី​នៅ​ឈុត​ យុវជន​រហូត​មក។ ការ​បង្ហាញ​ខ្លួន​៦៨២​ប្រកួត​​ Gerrard អាច​ស៊ុត​បាន​១៧៦​គ្រាប់ និង​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន​ Champions League ម្ដង, ឈ្នះ FA Cup ២ដង, League Cup ៣ដង, UEFA Cup ម្ដង និង UEFA Super Cup ម្ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Gerrard​ អាច​​ទៅ​លេង​នៅ​អាមេរិក បើ​ចេញ​ពី ​Liverpool Rating: 5 Reviewed By: Unknown
    Scroll to Top