• ព័ត៌មានថ្មី

    Tuesday, November 18, 2014

    Pacquiao អាច​ជួប Floyd បើ​​វាយ​ឈ្នះ​ថ្ងៃ​សៅរ៍​នេះ

    អ្នក​ប្រដាល់​ជើង​ខ្លាំង Manny Pacquiao ​របស់​ហ្វីលីពីន ​នឹង​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន នា​ម៉ោង​៤ល្ងាច​ ហើយ​ដៃ​គូ​ប្រកួត​របស់​គេ​​គឺ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Chris Algieri។ ប្រសិន​​បើ​អាច​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក​នេះ​បាន ជំនួប​រវាង Pac​ Man និង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ក៏​នឹង​អាច​កើត​ឡើង​ដែរ។



    Manny Pacquiao ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា៖ “នេះ​ជា​ការ​ប្រកួត​សំខាន់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​ខាត។ Chris ​ជា​គោល​ដៅ​របស់​ខ្ញុំ​ដែល​ចង់​បំបាក់​មុន​ពេល​ខ្ញុំ​ចូល​និវត្តន៍។ សូម​អ្នក​គាំទ្រ​ទាំង​អស់​ចូល​រួម​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​ឱ្យ​បាន​ច្រើន​ ដើម្បី​យក​ជ័យ​ជម្នះ”។

    ចំណែក Chris Algieri ​បាន​តប​វិញ​ដែរ​ថា៖ “ខ្ញុំ​ត្រៀម​ខ្លួន​បាន​រួច​រាល់​ហើយ​ក្នុង​ការ​ប្រកួត​នេះ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្លាំង​ថា​អាច​បំបាក់​មហិច្ឆតា​របស់​ Pacquiao ​ទោះ​គេ​ជា​អ្នក​ខ្លាំង​នៅ​អាស៊ី​ក៏​ដោយ។ គ្មាន​នរណា​អាច​ដឹង​ទេ​ ហើយ​កណ្ដាប់​ដៃ​ក៏​គ្មាន​ភ្នែក​ដែរ ”។

    1416222931599_wps_30_In_this_photo_released_by

    1416225089690_wps_41_LAS_VEGAS_NV_APRIL_12_Man

    Chris-Algieri

    Algieri ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​អាជីព​២០ដង ឈ្នះ​ទាំង​២០ដង និង​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​៨ដង។ ចំណែក Pacquiao ប្រកួត​​៦៣ដង ឈ្នះ​​៥៦ ចាញ់​៥ ស្មើ២ វាយ​គូ​​ប្រកួត​ឲ្យ​សន្លប់​​៣៨ដង។

    ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​​ Pacquiao អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ​ដែរ​ឬ​ទេ? បើ​ឈ្នះ​មែន តើ​ជំនួប​ទល់​នឹង​ Floyd ដែល​គេ​ឲ្យ​ឈ្មោះ​ថា The Billion Dollar Fight នឹង​អាច​កើត​ឡើង​មែន​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao អាច​ជួប Floyd បើ​​វាយ​ឈ្នះ​ថ្ងៃ​សៅរ៍​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top