• ព័ត៌មានថ្មី

    Monday, November 17, 2014

    Wenger​ ៖ ​ការ​ស៊ុត​បញ្ចូល​ទី​​​របស់CR7 ​​ធ្វើ​ឲ្យ​Messi​ ឈឺ​ចាប់

    អ្នក​ចាត់ការ​ក្លិប​កាំភ្លើង​ធំ Arsenal​ លោក​ Arsene Wenger​ បាន​និយាយ​ថា Lionel ​Messi​ នឹង​មិន​សប្បាយ​ចិត្ត​នោះ​ទេ​  ​ពេល​ដាក់​ឲ្យ​​លេង​ក្នុង​តំណែង​ប្រយុទ្ធ​ស្លាប ​ដោយ​រក​គ្រាប់​បាល់​មិន​សូវ​បាន។ លោក​ក៏​បាន​​សង្កត់​ធ្ងន់​ទៀត​​ថា​​ ការ​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់​របស់​គូ​ប្រជែង Cristiano Ronaldo​ នឹង​ធ្វើ​ឲ្យ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។


    អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​​ បាន​និយាយ​ទៅ​​កាន់​កាសែត Beln Sport ​ថា​៖ ​”​ពេល​ដែល​ Messi​ ឃើញ ​Ronaldo​ រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​​ គាត់​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ក្នុង​តំណែង​ប្រយុទ្ធ​ស្លាប​គាត់​មិន​មាន​ឱកាស​​​ក្នុង​ការ​បង្កើន​ស្ថិតិ​ រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ​ ហើយ​គាត់​ក៏​មិន​សប្បាយ​ចិត្តជា​យូរ​មក​ហើយ​ដែរ”។

    អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ “​កីឡាករ​ដែល​ល្អ​បំផុត​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ក្រុម។ ដូច្នេះ​បើ​តំ​ណែង​នេះ​មិន​សក្ដិសម​នឹង​គាត់​ទេ​ នោះ​​ក្រុម​ទាំង​មូល​ក៏​នឹង​​ធ្លាក់​ជើង​តាម​នោះ​ដែរ”។

    ​Ronaldo រក​​បាន​២៥​គ្រាប់​ហើយ​ឲ្យ​ Real Madrid នៅ​គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ ​ហើយ​ក្រុម​របស់​លោក​ Carlo Ancelotti ​នៅ​កំពូល​តារាង La Liga ​លើស ​Barcelona ២ពិន្ទុ​ ស្រប​ពេល Messi ​រក​បាន​តែ​១១​គ្រាប់​ទេ​ឲ្យ ​Barcelona តិច​ជាង​​ដល់​ទៅ​ជាង​ពាក់​កណ្ដាល។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Wenger​ ៖ ​ការ​ស៊ុត​បញ្ចូល​ទី​​​របស់CR7 ​​ធ្វើ​ឲ្យ​Messi​ ឈឺ​ចាប់ Rating: 5 Reviewed By: Unknown
    Scroll to Top