• ព័ត៌មានថ្មី

    Tuesday, November 25, 2014

    បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥​​នេះ ម្នាក់​ណា​នឹង​ឈ្នះ​ពាន World XI?

    បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥​សម្រាប់​ប្រជែង​គ្នា​ដណ្ដើម​ពាន​​ក្នុង​ ក្រុម​កីឡាករ​ល្អ​បំផុត​ទាំង​១១​ក្នុង​លោក ឬ FIFA/FIFPro World XI 2014 បាន​ចេញ​ឲ្យ​ដឹង​ហើយ​កាល​ពី​ម្សិលមិញ​នេះ។ បេក្ខភាព​ទាំង៥ គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៥៥ ដែល​នឹង​ត្រូវ​ដឹង​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ​ខាង​មុខ។



    បេក្ខភាព​​អ្នក​ចាំ​ទី​ទាំង​៥​រូប​នោះ​ មាន​ដូច​ខាង​ក្រោម៖

    - Manuel Neuer (អាល្លឺម៉ង់​ / ​Bayern München)
    ជា​អ្នក​ចាំ​ទី​ឈ្នះ​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​មុន

    - Claudio Bravo (ឈីលី / ​Barcelona)
    ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​នេះ​ជា​លើក​ដំបូង

    - Thibaut Courtois (បែលហ្សិក / Chelsea)
    ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​នេះ​ជា​លើក​ដំបូង

    - Iker Casillas (អេស្ប៉ាញ / Real Madrid)
    ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​៥ឆ្នាំ​ជាប់​គ្នា (២០០៨ ដល់​២០១២)

    - Gianluigi Buffon (អ៊ីតាលី / Juventus)
    ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​បាន​២ដង ក្នុង​ឆ្នាំ​២០០៦ និង​២០០៧ ប៉ុន្តែ​ជា​អ្នក​ចាំ​ទី​តែ​ម្នាក់​គត់​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព ​រហូត​ ចាប់​ពី​ពាន​នេះ​បង្កើត​ដំបូង​នា​ឆ្នាំ​២០០៥​មក។


    អ្នក​ដែល​សម្រេច​ជោគ​វាសនា​បេក្ខភាព​ទាំង​អស់​ គឺ​មិត្ត​រួម​អាជីព​របស់​ពួក​គេ។ កីឡាករ​អាជីព​ទាំង​អស់​ទូទាំង​ពិភពលោក​ (ជាង២ម៉ឺន​នាក់)​ គឺ​ជា​អ្នក​បោះឆ្នោត​ជ្រើស​រើស​​កីឡាករ​ដែល​ល្អ​បំផុត​ទាំង​១១។ ពួក​គេ​ត្រូវ​បោះ​រើស​អ្នក​ចាំ​ទី​ម្នាក់ ខ្សែ​ការពារ​៤នាក់ ខ្សែ​បម្រើ​៣នាក់ និង​ខ្សែ​ប្រយុទ្ធ​៣នាក់។

    ក្រោយ​ពី​បញ្ចេញ​បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥​រួច​ហើយ FIFA នឹង​បញ្ចេញ​ឲ្យ​ដឹង​ពី​បេក្ខភាព​ខ្សែ​ការពារ (២០នាក់) នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា, បេក្ខភាព​ខ្សែ​បម្រើ (១៥នាក់) នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា និង​បេក្ខភាព ​ខ្សែប្រយុទ្ធ (១៥នាក់) នៅ​ថ្ងៃ​ទី​១ ធ្នូ។

    តោះ! សាក​ទាយ​ល​មើល៍ ថា​តើ​បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥នាក់​ខាង​លើ តើ​អ្នក​ចាំ​ទី​រូប​ណា​នឹង​ជាប់​ក្នុង​ក្រុម World XI ឆ្នាំ​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥​​នេះ ម្នាក់​ណា​នឹង​ឈ្នះ​ពាន World XI? Rating: 5 Reviewed By: Unknown
    Scroll to Top