• ព័ត៌មានថ្មី

    Monday, November 3, 2014

    សញ្ញា​ទាំង៥ បង្ហាញ​ថា មិត្ត​រួម​ការងារ​​មិន​ចូល​ចិត្ត​អ្នក

    ការ​វាស់​ស្ទង់​ទឹកចិត្ត​មនុស្ស​​ និង​ចង់​ដឹង​ថា​មនុស្ស​ណា​​ម្នាក់​ចូល​ចិត្ត ​ឬ​មិន​ចូល​ចិត្ត​អ្នក គឺ​ជា​រឿង​ពិបាក ប៉ុន្តែ​ប្រិយមិត្ត​ក៏​អាច​ស្មាន​ដឹង​បាន​ដែរ។ ជាក់ស្ដែង​ ​សញ្ញា​ទាំង​៥​​ខាង​ក្រោម​នេះ អាច​ឲ្យ​អ្នក​ដឹង​ថា​ ​មិត្ត​រួម​ការងារ​មិន​​ចូល​ចិត្ត​អ្នក។



    ១. ការ​មើល​មក​រក​អ្នក
    ពេល​គេ​មិន​សូវ​ស្រលាញ់​រាប់​អាន គេតែងបញ្ចេញ​​ក្រសែ​ភ្នែក​បិសាច​ដាក់​អ្នក ឬ​មើល​អ្នកក្នុង​ន័យ​ស្អប់​ខ្ពើម បើ​ទោះ​បី​ជា អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​លើ​គេផង​នោះ​។

    ២. តែង​តែ​ស្ដី​បន្ទោស
    ពេល​រឿង​អ្វី​ខុស​មួយ​កើត​ឡើង ហើយ​អ្នកតែង​ត្រូវ​​គេ​ស្ដី​បន្ទោស ក្នុង​ចំណោមមិត្ត​រួមការងារ នេះ​ក៏​ជា​សញ្ញា​​បញ្ជាក់​ថា មិត្ត​រួម​ការងារ ​​ឬ​មនុស្ស​ផ្សេងទៀត ​មិនរីករាយ​ធ្វើការ​ជាមួយ​អ្នក។ ​

    ៣. និយាយ​ដើម​ក្រោយ​ខ្នង
    នៅ​កន្លែង​ធ្វើការ ជៀស​មិន​ផុត​ទេ​​រឿង​​ប៉ែងជើងគ្នា  ដណ្ដើម​យក​មុខមាត់​នោះ ហើយ​រឿង​​និយាយ​អុជអាល​ក្រោយ​ខ្នង​តែ​ង​កើត​មាន។ ដូច្នេះ​បើ​សិន​ជា​អ្នក​ សង្កេត​ឃើញ​ចំណុច​កើត​មាន​លើ​អ្នក បាន​ន័យ​ថា​ អ្នក​ជា​មនុស្ស​ដែល​គេ​មិន​សូវ​ចូលចិត្ត។

    ៤. មិន​ទទួល​បាន​ការ​អញ្ជើញ
    អ្នក​ក៏​ត្រូវ​បាន​គេ​រើស​អើង​ និង​មិន​ចូល​ចិត្ត បើ​សិន​ក្រុមហ៊ុន​មាន​កម្មវិធី គេ​បាន​ទៅ​តែ​អ្នក​គ្មាន​អ្នកណា​ខ្វល់​ឬ​ប្រាប់​ឱ្យ​ដឹង​នោះ។ បើ​សកម្មភាព​នេះ​កើតឡើង​ពីរ​បី​ដង វា​កាន់​តែ​បញ្ញាក់​ច្បាស់។

    ៥. ការ​សម្លក់​សម្លឹង
    ការ​សម្លឹង​មើល​មិន​ដាក់​ភ្នែក​របស់​អ្នកណា​ម្នាក់​មក​លើ​អ្នក ជា​សញ្ញា​ស​ឱ្យ​ឃើញ​ថា មិន​មិន​ត្រូវ​គេ​ចូល​ចិត្ត​ទេ៕  ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: សញ្ញា​ទាំង៥ បង្ហាញ​ថា មិត្ត​រួម​ការងារ​​មិន​ចូល​ចិត្ត​អ្នក Rating: 5 Reviewed By: Unknown
    Scroll to Top