• ព័ត៌មានថ្មី

    Monday, November 10, 2014

    ចេញ​រថយន្ត​ Lexus ឆ្នាំ​២០១៤ តម្លៃ​​​​៥​​ម៉ឺន​​ដុល្លារ​​កន្លះ​

    ការ​ប្រើប្រាស់​រថយន្ត​ទូទាំង ​ពិភព​លោក​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់​​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​ដោយ​សា​រ​កំណើន​​ប្រជាជន​ និង​ទីផ្សារ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង។ ​ចំណែក​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​​នៅ​​ជប៉ុន​​ Toyota ក៏​​បន្ត​ផលិត ​និង​បញ្ចេញ​ម៉ូដែល​ជា​ច្រើន​ម៉ាក​ច្រើន​ជម្រើស​នៅ​លើ​ទីផ្សារ​ ហើយ​ម៉ូដែល Lexus ក៏​ទទួល​​​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ថ្មី​ៗ​នេះ​ ក្រុមហ៊ុន Toyota​ បាន​បញ្ចេញ​ Lexus NX300h ឆ្នាំ​ ២០១៤ ទៀត។ ​

    Lexus-NX-300h-2014-(8)

    រថយន្ត​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ​និង​លក្ខណៈ​សម្បត្តិ​គួរ​ពិចារណា​​ដូច​ខាង​ក្រោម​នេះ៖


    -ជា​ប្រភេទ​រថយន្ត​មាន​តួ​ខ្លួន​ធំ​ល្មម​ដែល​អាច​បើក​បរ​បាន​​ច្រើន​​ស្ថាន​ភាព​ផ្លូវ​

    -ផ្នែក​ខាង​ក្នុង​មាន​លក្ខណៈ​​ធំ​ទូលាយ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ៥​ ទៅ​ ៧​ នាក់


    -​កៅអី​ខាង​ក្នុង​ស្រោប​ដោយ​ស្បែក​ស្វិត​រឹង​មាំ​មាន​ផាសុកភាព


    -បំពាក់​ភ្លើង​មុខ​​ប្រភេទ​ LED ដែល​អាច​បង្ហាញ​ផ្លូវ​បាន​ច្បាស់​ល្អ​បើ​ទោះ​ជា​ស្ថាន​ភាព​ងងឹត​ខ្លាំង

    -ទំហំ​​ម៉ាស៊ីន៖​ 2,5 Liter (4-cyl petrol hybrid, 147kW)

    -កម្លាំង​ម៉ាស៊ី​៖ ១៩៤ សេះ​

    -សំទុះ​៖ ០-៩៩​​ km/h​ ​ដោយ​ប្រើ​ពេល​ត្រឹម​តែ​​ ៩,១ វិនាទី

    -ល្បឿន​លឿន​បំផុត៖ ជាង​១៨០​គីឡូម៉ែត្រក្នុង​មួយ​ម៉ោង​

    -សន្សំ​សំចៃ​៖ ៥,២​លីត្រ​ /១០០​km

    Lexus-NX-300h-2014-(1)


    Lexus-NX-300h-2014-(6)
     
     ​រថយន្ត​ម៉ូដែល​នេះ​ចាប់​ផ្ដើម​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ប្រហែល​ ៥៥ ០០០ ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចេញ​រថយន្ត​ Lexus ឆ្នាំ​២០១៤ តម្លៃ​​​​៥​​ម៉ឺន​​ដុល្លារ​​កន្លះ​ Rating: 5 Reviewed By: Unknown
    Scroll to Top