• ព័ត៌មានថ្មី

    Tuesday, November 18, 2014

    ជក់ចិត្ត​!​​ ព័រទុយហ្គាល់​​ CR7 ​ប៉ះ​អាហ្សង់ទីន​ Messi​ យប់​នេះ

    ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ និង​អាហ្សង់ទីន ​ដែល​លេង​នៅ​កីឡដ្ឋាន​ Old Trafford ​ប្រទេស​អង់គ្លេស ​នឹង​ចាប់​ផ្ដើម​ហើយ​នៅ​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​​នេះ។

    ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​ក៏​អាច​និយាយ​បាន​ថា​ជា​ការ​ជួប​គ្នា​​រវាង​កំពូល​កីឡាករ​ទាំង​២​គឺ Cristiano Ronaldo ​និង​ Lionel Messi ​ក៏​បាន​ ព្រោះ​​ពួក​គេ​ទាំង​២​កម្រ​នឹង​បាន​ជួប​គ្នា​ណាស់​នៅ​ពេល​លេង​ឱ្យ​ជម្រើស​ ជាតិ ពោល​គឺ​ពួកគេ​ធ្លាប់​ជួប​គ្នា​ម្ដង​គត់​នៅ​ឆ្នាំ​២០១១។ ចាំ​មើល​ការ​ប្រកួត​នា​យប់​នេះ នរណា​អាច​ជួយ​ក្រុម​យក​ជ័យ​ជម្នះ​បាន​?



    សម្ដី​គ្រូ​បង្វឹក​របស់​ក្រុម​ទាំង​ពីរ

    លោក Fernando Santos ​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ពេល​ហ្វឹកហាត់​ថា៖ “ក្រុម​យើង​ពេញ​ជើង​ល្អ​ណាស់​ក្នុង​ប្រកួត​នេះ។ ទោះ​ជា​យប់​នេះ​យើង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ដូច​អាហ្សង់ទីន​ក៏​ដោយ​ យើង​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​អាច​យក​ជ័យ​ជម្នះ​បាន។ ខ្ញុំ​ដឹង​ថា​ក្រុម​គេ​មាន​អ្នក​ខ្លាំង​ច្រើន​ប៉ុន្តែ​យើង​ក៏​មាន​ដូច​គ្នា គ្មាន​អ្នក​ណា​មួយ​អាច​មើល​ឃើញ​បាន​ទេ​នៅ​លើ​ទីលាន​ប្រកួត​”។

    Fernando-Santos


    ចំណែក​គ្រូ​បង្វឹក​ក្រុម​អាហ្សង់ទីន​វិញ​លោក Martino ​បាន​និយាយ​មុន​ប្រកួត​នេះ​ដែរ​ថា៖ “ព័រទុយហ្គាល់​ជា​ក្រុម​ខ្លាំង​ហើយ​គេ​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​យប់​នេះ​ ព្រោះ​មាន​ Ronaldo ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​យើង​មិន​ខ្លាច​ពួកគេ​នោះ​ទេ។ នេះ​ជា​ប្រកួត​មិត្ត​ភាព​ប៉ុន្តែ​ក៏​អាច​ថា​ជា​ប្រកួត​សំខាន់​ផង​ដែរ ដូច្នេះ​ខ្ញុំ​មិន​ទុក​ជើង​កីឡាករ​នោះ​ទេ។ យើង​អាច​ទទួល​ជ័យ​ជម្នះ​ពេល​ជួប​ក្រូអាត​ហើយ​យប់​នេះ​ក៏​យើង​អាច​ធ្វើ​បាន​ ដូច​គ្នា”។

    rueda-de-prensa-martino

    ជើង​កីឡាករ​

    ព័រទុយហ្គាល់​មិន​មាន​បញ្ហា​របួស​កីឡាករ​នោះ​ទេ ដូច្នេះ​ជម្រើស​១១​នាក់​របស់​លោក​ Santos ​អាច​ជា Patricio , Bosingwa , Carvalho, Pepe , Guerreiro , Tiago , Danny , Moutinho , Nani , Eder ​និង​ Ronaldo ។

    1416184388475_wps_52_Portugal_s_Cristiano_Rona

    ចំពោះ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​បាន​មក​ចាំ​ព័រទុយហ្គាល់​តាំង​ពី​ អាទិត្យ​មុន​នោះ​ក៏​មិន​មាន​បញ្ហា​កីឡាករ​របួស​ដែរ ដូច្នេះ​អ្នក​ដែល​លេង​នៅ​ជម្រើស​ដំបូង​ទាំង​១១​នាក់​នោះ​គឺ Romero , Zabaleta , Ansaldi , Fazio , Vergini , Mascherano , Perez , Di Maria , Messi , Aguero ​និង​ Tevez ។
     
    ​ប្រវត្តិ​ជួប​គ្នា​

    គិត​តាំង​ពី​ឆ្នាំ​១៩២៨​​មក​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្លាប់​បាន​ជួប​ គ្នា​តែ​៧​ដង​ប៉ុណ្ណោះ ហើយ​ក្នុង​៧​ប្រកួត​នោះ​គឺ​ព័រទុយហ្គាល់​អាច​ឈ្នះ​បាន​តែ​១​ដង​គត់ ​និង​ចាញ់​៥​ដង​ស្មើ​១​ដង។ ដោយ​ឡែក​៧​ប្រកួត​ដែល​ជួប​គ្នា​នេះ​ Ronaldo ​និង​ Messi ​បាន​ចូល​លេង​តែ​មួយ​ប្រកួត​ទេ​គឺ​នៅ​ឆ្នាំ​២០១១​នេះ​ដែល​កាល​នោះ​ អាហ្សង់ទីន​ឈ្នះ​២-១ ​ហើយ​ Ronaldo ​រក​បាន​មួយ​គ្រាប់ ​និង​ Messi ​រក​បាន​មួយ​គ្រាប់​ដូច​គ្នា៕

    សម្រាប់​គូ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ទាំង​អស់​នៅ​យប់​នេះ៖

    FireShot Screen Capture #091 - 'Soccer results and fixtures - 18 November 2014 - Soccerway' - int_soccerway_com_matches_2014_11_18
    • Blogger Comments
    • Facebook Comments
    Item Reviewed: ជក់ចិត្ត​!​​ ព័រទុយហ្គាល់​​ CR7 ​ប៉ះ​អាហ្សង់ទីន​ Messi​ យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top