• ព័ត៌មានថ្មី

    Thursday, November 27, 2014

    បេក្ខភាព​ខ្សែ​ការពារ​ទាំង​២០ចេញ​ហើយ​ តើ​​៤​នាក់​ណា​នឹង​ឈ្នះ​ពាន World XI?

    បន្ទាប់​ពី​ចេញ​បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥ ពេល​នេះ​បេក្ខភាព​ខ្សែ​ការពារ​ទាំង​២០​ក៏​ចេញ​ហើយ​ដែរ ដើម្បី​​ប្រជែង​គ្នា​ដណ្ដើម​ពាន​​​ក្រុម​ កីឡាករ​ល្អ​បំផុត​ទាំង​១១​ក្នុង​លោក ឬ FIFA/FIFPro World XI 2014។ ចង់​ដឹង​ថា​មាន​ខ្សែ​ការពារ​ណា​ខ្លះ សូមមើល​ខាង​ក្រោម ហើយ​កុំ​ភ្លេច​ផ្ដល់​យោបល់​ផង​ណា ថា​តើ​៤នាក់​ណា​នឹង​ចូល​ក្នុង​ក្រុម World XI ឆ្នាំ​២០១៤?



    បេក្ខភាព​ខ្សែ​ការពារ​ទាំង​២០​​នាក់​នោះ​ មាន​ដូច​ខាង​ក្រោម៖

    ឈ្មោះ​កីឡាករ
    សញ្ជាតិ
    លេង​នៅ​ក្លិប​
    David Alaba
    អូទ្រីស
    Bayern Munich
    Jordi Alba
    អេស្ប៉ាញ
    Barcelona
    Dani Alves
    ប្រេស៊ីល
    Barcelona
    Jerome Boateng
    អាល្លឺម៉ង់
    Bayern Munich
    Daniel Carvajal
    អេស្ប៉ាញ
    Real Madrid
    David Luiz
    ប្រេស៊ីល
    PSG
    Filipe Luis
    ប្រេស៊ីល
    Chelsea
    Diego Godin
    អ៊ុយរុយហ្គាយ
    Atletico Madrid
    Mats Hummels
    ​អាល្លឺម៉ង់
    Borussia Dortmund
    Branislav Ivanovic
    ស៊ែប៊ី
    Chelsea
    Vincent Kompany
    បែលហ្ស៊ិក
    Manchester City
    Philipp Lahm
    ​អាល្លឺម៉ង់
    Bayern Munich
    Marcelo
    ប្រេស៊ីល
    Real Madrid
    Javier Mascherano
    អាហ្សង់ទីន
    Barcelona
    Pepe
    ព័រទុយហ្គាល់
    Real Madrid
    Gerard Pique
    អេស្ប៉ាញ
    Barcelona
    Sergio Ramos
    អេស្ប៉ាញ
    Real Madrid
    Thiago Silva
    ប្រេស៊ីល
    PSG
    Raphael Varane
    បារាំង
    Real Madrid
    Pablo Zabaleta
    ​អាហ្សង់ទីន
    Manchester City

    ចំពោះ​អ្នក​ដែល​សម្រេច​ជោគ​វាសនា​បេក្ខភាព​ទាំង​អស់​ គឺ​មិត្ត​រួម​អាជីព​របស់​ពួក​គេ។ កីឡាករ​អាជីព​ទាំង​អស់​ទូទាំង​ពិភពលោក​ (ជាង១​ម៉ឺន​នាក់)​ គឺ​ជា​អ្នក​បោះឆ្នោត​ជ្រើស​រើស​​កីឡាករ​ដែល​ល្អ​បំផុត​ទាំង​១១។ ពួក​គេ​ត្រូវ​បោះ​រើស​អ្នក​ចាំ​ទី​ម្នាក់ ខ្សែ​ការពារ​៤នាក់ ខ្សែ​បម្រើ​៣នាក់ និង​ខ្សែ​ប្រយុទ្ធ​៣នាក់

    ក្រោយ​ពី​បញ្ចេញ​បេក្ខភាព​​អ្នក​ចាំ​ទី​៥នាក់ និង​ខ្សែ​ការពារ​ទាំង​២០នាក់​​រួច​ហើយ​​  FIFA នឹង​បញ្ចេញ​ឲ្យ​ដឹង​ពី​បេក្ខភាព​​ខ្សែ​បម្រើ (១៥នាក់) នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា និង​បេក្ខភាព ​ខ្សែប្រយុទ្ធ (១៥នាក់) នៅ​ថ្ងៃ​ទី​១ ធ្នូ។ លទ្ធផល​អ្នក​ឈ្នះ​ទាំង​១១ នឹង​ត្រូវ​ដឹង​នៅ​ថ្ងៃ​ទី​១២ មករា ២០១៥ ពោល​គឺ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល FIFA Ballon d’Or នៅ​ទីក្រុង Zurich ប្រទេស​ស្វីស។

    fifa1

    តោះ! សាក​ទាយ​ទាំង​អស់​គ្នា ៤នាក់​ណា​នឹង​ចូល​ក្នុង​ក្រុម​កីឡាករ​ល្អ​បំផុត​ទាំង​១១ ឬ World XI 2014?
    • Blogger Comments
    • Facebook Comments
    Item Reviewed: បេក្ខភាព​ខ្សែ​ការពារ​ទាំង​២០ចេញ​ហើយ​ តើ​​៤​នាក់​ណា​នឹង​ឈ្នះ​ពាន World XI? Rating: 5 Reviewed By: Unknown
    Scroll to Top