• ព័ត៌មានថ្មី

    Friday, November 21, 2014

    Ronaldo ប្រេស៊ីល​ថា CR7 ​នឹង​ឈ្នះ​​ ​Ballon d’Or​ មិន​មែន ​Messi ទេ

    អតីត​កីឡាករ​ល្បី​របស់​​ប្រេស៊ីល​ Ronaldo​ បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា​​ ​Cristiano Ronaldo នឹង​អាច​ការពារ​ពាន​ FIFA Ballon d’Or បាន​សម្រេច ដោយ​លើក​ហេតុផល​ថា​កីឡាករ​ព័រទុយហ្គាល់​រូប​​នោះ អាច​ធ្វើ​បាន​ល្អ​ជាង​គូ​ប្រជែង Lionel Messi ក្នុង​ឆ្នាំ​២០១៤​នេះ។

    ronaldo

    Ronaldo ដែល​ធ្លាប់​លេង​ឲ្យ​ទាំង Real Madrid និង Barcelona កាល​នៅ​ជា​កីឡាករ​នោះ បាន​និយាយ​​ទៅ​កាន់ Sky Sport Italia ថា៖ “ខ្ញុំ​គិត​ហើយ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​​នេះ​ម្ដង​ទៀត​ឆ្នាំ​នេះ។ ​គាត់​រក​គ្រាប់​បាល់​បាន​ច្រើន ​ហើយក៏​​ជា​ផ្នែក​មួយ​ដ៏​ធំ​ដែល​នាំ​ឲ្យ ​Real Madrid ​លេង​បាន​ល្អ។​ Messi​ ក៏​មាន​ទម្រង់​លេង​ល្អ​ដែរ​ តែ Cristiano ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​នេះ”។


    ​Cristiano Ronaldo ​ជា​ម្ចាស់​ពាន FIFA Ballon d’Or ប្រចាំ​ឆ្នាំ​២០១៣។ សម្រាប់​ឆ្នាំ​២០១៤​​នេះ​វិញ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​២៣នាក់​ចុង​ក្រោយ​ ​​ដោយ​អាច​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​​ UEFA Champions League ជា​លើក​ទី​១០​កាល​ពី​ខែ​ឧសភា ហើយ​ក៏​បាន​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ពាន​នោះ​ផង ​ដែរ។ ដើម​រដូវ​កាល​នេះ អតីត​កីឡាករ​បិសាច​ក្រហម​ កីឡាករ​អាយុ​២៩​ឆ្នាំ​ បាន​ស៊ុត​បញ្ចូល​ទី​២៣​គ្រាប់ ​ក្នុង​ការ​ចូល​លេង​១៧​ប្រកួត។

    ចំណែក Messi ​មិន​បាន​ជួយ​ក្លិប​ឈ្នះ​ពាន​អ្វី​មួយ​ទេ​កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​អាច​​​ជួយ​ឲ្យ​អាហ្សង់ទីន​​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ World Cup។

    ronaldo-mess

    សម្រាប់​ប្រិយមិត្ត​វិញ យល់​ស្រប​តាម​ការ​លើក​ឡើង​របស់ Ronaldo ប្រេស៊ីល​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ប្រេស៊ីល​ថា CR7 ​នឹង​ឈ្នះ​​ ​Ballon d’Or​ មិន​មែន ​Messi ទេ Rating: 5 Reviewed By: Unknown
    Scroll to Top