• ព័ត៌មានថ្មី

    Tuesday, November 18, 2014

    ដល់​ថ្នាក់​ហ្នឹង! ​ថើប​មាត់​ ១០ ​វិនាទី​​អាច​ចម្លង​​មេរោគ​ ៨០ ​លាន​ក្បាល

    ធ្លាប់​មាន​ការ​សិក្សា​មុន​ៗ​លើក​ឡើង​ពី​​អត្ថប្រយោជន៍​នៃ​ការ​ថើប​ដូច​ ជា​ ជួយ​ដុត​កម្លោច​កាឡូរី​ និង​​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ដៃគូ​ស្នេហា​ជា​ដើម។ ​តែ​ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ហុល្លង់​បាន​រក​ឃើញ​​ លទ្ធផល​បញ្ច្រាស​គ្នា​នេះ​ទៅ​វិញ។

    ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​អង្គការ​ហុល្លង់​ដើម្បី​ការ​ស្រាវជ្រាវ ​វិទ្យាសាស្ត្រ​ពិត​ (TNO) ​បាន​រក​ឃើញ​ថា ​​ការ​ថើប​មាត់​គ្នា​ ១០ វិនាទី​អាច​ឲ្យ​អ្នក​ចម្លង​មេរោគ​ក្នុង​ទឹកមាត់​​រហូត​ដល់​ ៨០ ​លាន​ក្បាល​ឯណោះ។


    ​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ទៅ​លើ​គូ​ស្នេហ៍​ ២១ ​គូ​ ដោយ​ការ​សួរ​សំណួរ​លម្អិត​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ទម្លាប់​របស់​ពួកគេ។ ​​​ហើយ​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ថើប​មាត់​ញឹកញាប់​ចាប់ពី​ ៩ ​ដង​ឡើង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ឱកាស​ចម្លង​កាន់​តែ​ច្រើន​ដែរ។ ​​


    ការ​សិក្សា​ដដែល​ក៏​បាន​រក​ឃើញ​ថា ​​មាត់​របស់​យើង​គឺ​ជា​ជម្រក​នៃ​បាក់តេរី​ជាង ​៧០០ ​ប្រភេទ​ ខណៈ​បាក់តេរី​មួយ​ចំនួន​ងាយ​ឆ្លង​ទៅ​វិញ​ទៅ​មក​យ៉ាង​រហ័ស​តាម​រយៈ​ស្នាមថើប​ ដ៏​រោលរាល​មាត់​និង​មាត់​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដល់​ថ្នាក់​ហ្នឹង! ​ថើប​មាត់​ ១០ ​វិនាទី​​អាច​ចម្លង​​មេរោគ​ ៨០ ​លាន​ក្បាល Rating: 5 Reviewed By: Unknown
    Scroll to Top