• ព័ត៌មានថ្មី

    Monday, November 3, 2014

    Ronaldo ​ប្រារព្ធ​ខួប​១ឆ្នាំ​ ​ខោ​ទ្រនាប់​ម៉ាក CR7​

    Cristiano Ronaldo ​បាន​ប្រារព្ធ​ពិធី​​គម្រប់​បុណ្យ​ខួប​១ឆ្នាំ​នៃ​​ខោ​ទ្រនាប់ម៉ាក​​ CR7​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នៅ​ក្នុង​ពិធី​នោះ គេ​​ឃើញ​កីឡាករ​តួ​ឯក​របស់ Real Madrid រូប​នេះ ឈរ​​យ៉ាង​សង្ហា​កាត់​នំ​ដែល​ធ្វើ​ជា​រូប​ខោ​ទ្រនាប់។


    Ronaldo កាត់​នំ​ អបអរ​ខួរ​មួយ​ឆ្នាំ​ខោ​ទ្រនាប់ CR7

    ចាប់​ពី​ចេញ​លក់​កាល​ពី​​ខែ​វិច្ឆិកា​​ឆ្នាំ​មុន​មក ​​ខោ​ទ្រនាប់​ម៉ាក ​CR7​ នេះ​ បាន​ទទួល​ជោគជ័យ​យ៉ាង​សម្បើម​ គិត​ទាំង​ម៉ូដ​ថ្មី​ដែល​ចេញ​ដើម្បី​អបអរ​បុណ្យ Halloween ថ្មីៗ​នេះ​ផង​ដែរ។​

    Ronaldo​ បាន​ចាប់​ផ្ដើម​ក្នុង​រដូវ​កាល​នេះ​​បាន​យ៉ាង​ល្អ ដោយ​អាច​​រក​បាន​២៣គ្រាប់​ហើយ (គ្រប់​ពាន​រង្វាន់)។​ ​កីឡាករ​វ័យ​២៩ឆ្នាំ​​ ដែល​ជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ទ្វីប​អឺរ៉ុប​នេះ​ ក៏​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​២៣នាក់​នៃ​ FIFA Ballon d’Or ឆ្នាំ​២០១៤​ផង​ដែរ៕

    2

    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ប្រារព្ធ​ខួប​១ឆ្នាំ​ ​ខោ​ទ្រនាប់​ម៉ាក CR7​ Rating: 5 Reviewed By: Unknown
    Scroll to Top