• ព័ត៌មានថ្មី

    Wednesday, November 19, 2014

    ផ្ទៃក្នុង​​ ​Apple ​​បង្ហើប​ថា ​iPhone 7 ​នឹង​បំពាក់​កាមេរ៉ា​ធំ​បំផុត​​មិន​ធ្លាប់​មាន

    iPhone ​ជំនាន់​ក្រោយ​​របស់​​ Apple ​នឹង​ធ្វើ​ការ​កែ​ប្រែ​កាមេរ៉ា​​ឲ្យ​មាន​ប្រព័ន្ធ​​ Len ​ពីរ​ដើម្បី​​​ឲ្យ​គុណភាព​រូបភាព​កាន់​តែ​ខ្លាំង​អាច​ប្រជែង​ជាមួយ​កាមេរ៉ា​ Professional បាន។

    ​លោក John Gruber ​​ដែល​ជា​អ្នក​សរសេរ​ប្លុក​ល្បី​ពី​ផលិតផល​ Apple ​បាន​ឲ្យ​ដឹង​ថា ​​ប្រភព​នៅ​ Apple ​​បាន​និយាយ​ថា ​​iPhone ​ជំនាន់​ក្រោយ​របស់​ Apple ​នឹង​បំពាក់​កាមេរ៉ា​ធំ​បំផុត​មិន​ធ្លាប់​មាន។​ ​​Smartphone ​ថ្មី​រំពឹង​ថា ​នឹង​មក​ដល់​ទីផ្សារ​នៅ​ខែ​កញ្ញា​ឆ្នាំ​ក្រោយ។
     iPhone-6-camera-focus-pixels

    iPhone 6 និង 6 Plus ​ដែល​បាន​ធ្វើ​ការ​កែប្រែ​​ Sensor ​កាមេរ៉ា​ដ៏​ខ្លាំង

    អ្នក​សរសេរ​ប្លុក​ខាង​លើ​និយាយ​ដូច្នេះ៖ ​”រឿង​ច្បាស់​មួយ​ដែល​ខ្ញុំ​បាន​ឮ (ពី​ Apple) ​​គឺ​កាមេរ៉ា​ដែល​ផលិត​នៅ​ឆ្នាំ​ក្រោយ​អាច​ជា​កាមេរ៉ា​ធំ​បំផុត​មិន​ធ្លាប់​ មាន”។ ​​បុរស​រូប​នេះ​បន្ត​ថា ​​ប្រព័ន្ធ​​ Len ​ពីរ​ស្រទាប់​អាច​ថត​រូបភាព​បាន​ដល់​កម្រិត​​ DSLR។

    ​ចាំ​មើល​តើ​អ្វី​ៗ​ ដែល​អ្នក​​សរសេរ​ប្លុក​ល្បី​រូប​នេះ​បង្ហើប​ចេញ​ជា​រូបរាង​ពិតឬ​ក៏​អត់?

    • Blogger Comments
    • Facebook Comments
    Item Reviewed: ផ្ទៃក្នុង​​ ​Apple ​​បង្ហើប​ថា ​iPhone 7 ​នឹង​បំពាក់​កាមេរ៉ា​ធំ​បំផុត​​មិន​ធ្លាប់​មាន Rating: 5 Reviewed By: Unknown
    Scroll to Top